បើកសម័យប្រជុំលើកទី៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមករា នៅវិមានរដ្ឋសភា (ហាណូយ) សម័យប្រជុំលើកទី៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកជាផ្លូវការ។  ប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ អង្គប្រជុំធ្វើការពិនិត្យនិងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន។

អំពីការងារបង្កើតច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការ បកស្រាយ ការទទួល និងពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យា ឌីជីថល; សេចក្តីព្រាងច្បាប់ស្តីពីការងារ (ធ្វើវិសោធនកម្ម); សេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការផ្សាយពាណិជ្ជកម្ម; សេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស។

ក្នុងសម័យប្រជុំលើកទី៤១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់លើការរៀបចំសម័យប្រជុំវិសាមញ្ញលើកទី៩ រដ្ឋសភានីតិកាលទី១៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកុម្ភៈឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ