បន្តពង្រឹងនិងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងគុយបា
(VOVWORLD) - នារសៀលថ្ងៃទី ១៩ កុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបសមាជិកការិយាល័យនយោ បាយ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parrilla ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla (រូបថត៖ VNA |
ក្នុងពិធីទទួលនោះ អគ្គលេខាបក្ស លោក តូ ឡឹម ជឿជាក់ថា គុយបានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ។ លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យផលិតស្បៀងអាហារនិងថាមពល; ផ្លាស់ប្តូរនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា៖ ជីវបច្ចេកវិទ្យា ឱសថ ទេសចរណ៍; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ។
រីឯខ្លួនវិញ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla បានអះអាងថា គុយបាតែងតែយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ បង្កើតមូលដ្ឋានរឹងមាំ និងតម្រង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla (រូបថត៖ TTXVN) |
នារសៀលថ្ងៃនេះ នៅវិមានប្រធានរដ្ឋនៃទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង បានទអញ្ជើញទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez Parrilla។ នៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើថា ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ផ្លាស់ប្តូរនិងសម្របសម្រួលជាប្រចាំ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានព្រមព្រៀងរវាងភាគីទាំងពីរ; ជំរុញកិច្ចសន្ទនា និងយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។
នៅក្នុងពិធីទទួលនោះ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parrilla បានអះអាងពីការប្តេជ្ញាចិត្តរបស់គុយបាក្នុងការធ្វើឱ្យស៊ីជម្រៅ និងធ្វើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព។
នាព្រឹកមិញ នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានអញ្ជើញជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla ផងដែរ៕