ប៊ិញភឿកគឺជាសក្ខីភាពបញ្ជាក់អំពីឆន្ទៈនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ដោយឥតឈប់ឈរ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីលាន ២៣ មិនា ទីក្រុង Dong Xoai គណៈកម្មាធិការបក្សខេត្ត Binh Phuoc បានប្រារព្ធពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះខេត្ត Binh Phuoc (២៣ មីនា ១៩៧៥ - ២៣ មីនា ២០២៥) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក លឿង គឿងបានសង្កត់ធ្ងន់ថា ខួបលើកទី ៥០ នៃទិវារំដោះខេត្ត Binh Phuoc គឺជាឱកាសដើម្បីរំលឹកឡើងវិញនូវប្រវត្តិវីរៈភាព តបស្នងសង់គុណនិងលើកតម្កើងវីរៈយុទ្ធជនពលី ដែលបានពលីកម្មក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ តាមនោះ ដើម្បីប្រជាជនវៀតណាមគ្រប់ជំនាន់ទាំងជំនាន់បច្ចុប្បន្ន និងជំនាន់អនាកត នឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិ។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ដល់ខេត្ត Binh Phuoc (រូបថត៖ VOV) |
លោកប្រធានរដ្ឋបានស្នើឱ្យខេត្ត Binh Phuoc បន្តពង្រីកយ៉ាងខ្លាំងក្លានូវប្រពៃណីវីរៈភាពរបស់ខ្លួន និងឈានចូលយុគសម័យថ្មីជាមួយប្រទេសទាំងមូល។ ប្រធានរដ្ឋ លោក លឿង គឿង បានប្រគល់គ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី១ ដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Binh Phuoc ផងដែរ។
នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ និងក្រុមការងារមជ្ឈិមបានអញ្ជើញទៅអុជធូបនៅរមណីយដ្ឋានប្រវត្តិសាស្ត្រជាតិ Phu Rieng Do ដែលជាកន្លែងបង្កើតសាខាបក្សកុម្មុយនិស្តឥណ្ឌូចិន នៅ Phu Rieng ចំណុះឃុំ Thuan Phu ស្រុក Dong Phu ខេត្ត Binh Phuoc៕