បន្តសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៥

(VOVWORLD) - ថ្ងៃទី ២៦ ខែតុលានេះ បន្តសម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥  រដ្ឋសភាបានធ្វើការនៅតាមក្រុមពិភាក្សាអំពីខ្លឹមសារសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤  គម្រោងផែនការសម្រាប់ឆ្នាំ ២០២៥។
បន្តសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ - ảnh 1សម័យប្រជុំពិភាក្សាលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn)

ស្ថានភាពនៃការអនុវត្តរដ្ឋធម្មនុញ្ញ; ស្ថានភាពនៃការអនុវត្តថវិការដ្ឋ ផែន ការវិនិយោគសាធារណៈ ផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៤ និងការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០២៥; គោលនយោបាយកែសម្រួលផែនការប្រើប្រាស់ ដីធ្លីជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; គោលនយោបាយស្តីពីការវិនិយោគបន្ថែមនៃដើមទុនរដ្ឋ នៅធនាគារពាណិជ្ជ ភាគហ៊ុនវៀតណាមរួមសម្រាប់ពាណិជ្ជកម្មបរទេស។

ពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម គណៈប្រតិភូបានអះអាងថា ក្នុងបរិបទនៃការប្រែប្រួលដ៏ស្មុគស្មាញជាច្រើន ក្នុងស្ថានភាពសេដ្ឋកិច្ចពិភព លោក; គ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បណ្តាខេត្តភាគខាងជើង ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល វៀតណាមនៅតែទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយសម្រេចបានគោលដៅ ១៤/១៥ ពោលគឺ វៀតណាមស្ថិតក្នុងក្រុមកំណើនសេដ្ឋកិច្ចខ្ពស់។ ក៏យោងទៅតាមគណៈប្រតិភូ អង្គភាពអាជីវកម្ម និងប្រជាជនមានជំនឿយ៉ាងមុតមាំចំពោះយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិនៅឆ្នាំ ២០៤៥។ សមាជិកសភាលោក Tran Quang Minh គណៈប្រតិភូខេត្ត Quang Binh បានអះអាងថា នេះជាគោលនយោបាយត្រឹមត្រូវ និងចាំបាច់ត្រូវតែប្តេជ្ញាអនុវត្តនាពេលនេះ៖ “ថ្មីៗនេះ រដ្ឋសភាក៏បានពិភាក្សាអំពីការអនុវត្តការសន្សំសំចៃ ការប្រឆាំងនឹងការខ្ជះខ្ជាយ។ ខ្ញុំគិតថានេះជាគោលនយោបាយត្រឹមត្រូវណាស់។ ទោះយ៉ាងណាក៏ដោយ ដើម្បីទទួលស្គាល់ការខ្ជះខ្ជាយនេះយ៉ាងដូចម្ត៉េច រដ្ឋសភាអាណត្តិមុនក៏មានការត្រួតពិនិត្យផងដែរ។ ខ្ញុំស្នើថា ឥឡូវនេះគួរតែមានការពិនិត្យជាទូទៅ ជាដំបូងនៃវិស័យទាំងពីរនៃការវិនិយោគសាធារណៈ ការវិនិយោគឯកជន និងបន្ទាប់មកការគ្រប់គ្រងទ្រព្យសកម្មសាធារណៈ។ ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហានេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ