ប្រទេសឈូងសមុទ្រប្រឆាំងការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាបហ្គឡាន

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃទី ១៥ ខែធ្នូ បានអនុម័តផែនការរបស់អ៊ីស្រាអែល ដែលមានតម្លៃជាង ៤០ លានសេក (ស្មើនឹង ១១ លានដុល្លារ) ដើម្បីបង្កើនចំនួនប្រជាជនអ៊ីស្រាអែលទ្វេដងដែលរស់នៅក្នុងតំបន់ខ្ពង់រាប Golan។

ប្រទេសឈូងសមុទ្រប្រឆាំងការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាបហ្គឡាន - ảnh 1ទាហានអ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅជិតតំបន់ការពារក្នុងតំបន់ ខ្ពង់រាប Golan នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

ចំណាត់ការនេះភ្លាមៗបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសអារ៉ាប់នៅក្នុងតំបន់។ យោងតាមរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ផែន ការរបស់អ៊ីស្រាអែលគឺជាការបំផ្លិចបំផ្លាញនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី។ ទន្ទឹមនឹងនេះ អេមីរ៉ាត់អារ៉ាប់រួម (UAE) បានព្រមានថា សកម្មភាពរបស់អ៊ីស្រាអែលអាចបង្កើនភាពតានតឹងក្នុងតំបន់។ UAE ក៏បានសង្កត់ធ្ងន់ថា ការពង្រីកការតាំងទីលំនៅគឺជាការគំរាមកំហែងដោយផ្ទាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសស៊ីរី។

រដ្ឋាភិបាលកាតាបានវាយតម្លៃទង្វើរបស់អ៊ីស្រាអែលថា ជាការរំលោភច្បាប់អន្តរជាតិ។ ប្រទេសកាតាអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ និងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ប្រទេសខ្លួន ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដោយសង្កត់ធ្ងន់លើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាង និងបានសម្តែងការត្រៀមខ្លួនដើម្បីគាំទ្រប្រជាជនស៊ីរីឆ្លងកាត់រយៈពេលដ៏លំបាកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ