ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន៖ រដ្ឋសភាត្រូវបម្រើប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅវិមានរដ្ឋសភា ក្នុងទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយបណ្តាស្ថាប័នចំណុះរដ្ឋសភា ស្ថាប័ននានាក្រោមឱវាទនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងការិយាល័យរដ្ឋសភា ស្តីពីការបូកសរុបការងារឆ្នាំ២០២៤។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន៖ រដ្ឋសភាត្រូវបម្រើប្រជាជន - ảnh 1ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ Le Tuyet/VOV

ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានឲ្យដឹងថា ឆ្នាំនេះ កំណើន GDP នឹងឈានដល់ប្រមាណ ៧% សម្រេចបានគោលដៅចំនួន ១៥/១៥ ដែលរដ្ឋសភាដាក់ចេញ។ សុខុមាលភាពសង្គមត្រូវបានធានា។ រដ្ឋាភិបាល និងមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមកំពុងអនុវត្តយ៉ាងសកម្មការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន; ការពារជាតិ និងសន្តិសុខត្រូវបានធានា; កិច្ចការបរទេសត្រូវបានពង្រឹង; ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងការខ្ជះខ្ជាយត្រូវបានជំរុញខ្លាំង; ជំនឿទុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋត្រូវបានលើកកម្ពស់។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិ ប្រធានរដ្ឋសភាបានស្នើឱ្យបណ្តាស្ថាប័នរដ្ឋសភា ការិយាល័យរដ្ឋសភា និងស្ថាប័នក្រោមឱវាទគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បន្តផ្លាស់ប្តូរថ្មីផ្នត់គំនិតក្នុងការតាក់តែងច្បាប់; ជំរុញការងារត្រួតពិនិត្យ; វិមជ្ឈការយ៉ាងខ្លាំង ដើម្បីដោះស្រាយការងារដោយតួនាទីច្បាស់លាស់ ការងារច្បាស់លាស់ និងមនុស្សច្បាស់លាស់; ទន្ទឹមនឹងនោះ ត្រួតពិនិត្យអធិការកិច្ច និងកំណែទម្រង់រដ្ឋបាលក្នុងរដ្ឋសភា។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន៖ រដ្ឋសភាត្រូវបម្រើប្រជាជន - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ Le Tuyet/VOV

ប្រធានរដ្ឋសភាក៏បានកត់សម្គាល់ផងដែរថា នាពេលខាងមុខ អង្គភាពនានានៃការិយាល័យរដ្ឋសភាត្រូវរៀបចំឱ្យបានល្អសម្រាប់ភារកិច្ចដូចជា៖ ការរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥; រៀបចំវេទិការដ្ឋសភាដោយជោគជ័យ ស្តីពីសកម្មភាពត្រួតពិនិត្យ និងពិធីប្រគល់រង្វាន់ ឌៀនហុង លើកទី៣ ធានាប្រសិទ្ធភាព ភាពហ្មត់ចត់ និងមានលក្ខណៈរីកសាយភាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ