បរិយាកាស​ពិធី​បុណ្យ​នាដើម​ឆ្នាំថ្មី ​នៅ​តាម​​មូលដ្ឋាន​​ជា​ច្រើន

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមករា ជាថ្ងៃទី ២ នៃបុណ្យតេតប្រពៃណី នៅទន្លេ Ca Ty ទីក្រុង Phan Thiet (ខេត្ត Binh Thuan) បានប្រព្រឹត្រិទៅពិធីបុណ្យប្រណាំងទូកប្រពៃណីដើម្បីអបអរសាទរនិទាឃរដូវ។ 
នេះជាព្រឹត្តិការណ៍កីឡាប្រពៃណីដែលទីក្រុង Phan Thiet បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលពោពេញទៅដោយលក្ខណៈវិសេសវិសាលរបស់ប្រជាជននៅតាមឆ្នេរសមុទ្រ។  ឆ្នាំនេះ ពិធីបុណ្យបានទាក់ទាញកីឡាករជាង២៧០នាក់ ដែលជាអ្នកនេសាទរស់នៅតាមភូមិឃុំនានាក្នុងទីក្រុង Phan Thiet។
បរិយាកាស​ពិធី​បុណ្យ​នាដើម​ឆ្នាំថ្មី ​នៅ​តាម​​មូលដ្ឋាន​​ជា​ច្រើន - ảnh 1ពិធីបុណ្យប្រណាំងទូកនៅទន្លរ Ca Ty បានទាក់ទាញកីឡាករជាង២៧០នាក់ ដែលជាអ្នកនេសាទរស់នៅតាមភូមិឃុំនានាក្នុងទីក្រុង Phan Thiet។ Hồng Hiếu/TTXVN

នាថ្ងៃដដែលនោះ នៅខេត្ត Nghe An អ្នកនេសាទនៅសង្កាត់ Quynh Phuong (ទីសរួមស្រុក Hoang Mai) បានប្រារព្ធពិធីបុណ្យប្រណាំងទូកប្រពៃណីនៅមាត់ទន្លេ Lach Con។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចររាប់ពាន់នាក់មកពីទូទាំងប្រទេសដើម្បីចូលរួមពិធីបុណ្យ ទស្សនាប្រាសាទ Den Con និងលើកទឹកចិត្តដល់ក្រុមប្រណាំងទូក។

បរិយាកាស​ពិធី​បុណ្យ​នាដើម​ឆ្នាំថ្មី ​នៅ​តាម​​មូលដ្ឋាន​​ជា​ច្រើន - ảnh 2ទូកប្រណាំងប្រមូលផ្តុំគ្នានៅមាត់ទន្លេ Lach Con ។ រូបថត៖ Thanh Thuy/baonghean.vn

ពិធីបុណ្យប្រណាំងទូកប្រពៃណីឆ្នាំ ២០២៥ នៅ Lach Con មានក្រុមប្រណាំងចំនួន ១១ក្រុម ជាមួយអត្តពលិកជាង ២៦០ នាក់នៅសង្កាត់ Quynh Phuong។ ពិធីបុណ្យនេះបានក្លាយទៅជាសម្រស់ស្អាតខាងវិញ្ញាណនិងវប្បធម៌ដ៏យូរអង្វែងរបស់ប្រជាជនក្នុងតំបន់ ដែលត្រូវបានអភិរក្ស ថែរក្សា និងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅដើមនិទាឃរដូវ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ