ផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong នឹងរួមចំណែកលើកកំពស់ពាណិជ្ជកម្មវៀតណាម - ចិន
(VOVWORLD) - ក្នុងសម័យបិទសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ កាលពីថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានអនុម័តលើគោលការណ៍វិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong។
ព័ត៌មាននេះទទួលបានការយកចិត្តទូកដាក់ពីប្រព័ន្ធផ្សព្វផ្សាយនិងសាធារណៈមតិនៅប្រទេសចិន។ ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនារសៀលថ្ងៃទី១៩ កុម្ភៈ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានឲ្យដឹងថា៖
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun។ រូបថត៖ ក្រសួងការបរទេសចិន |
“ចាប់តាំងពីឆ្នាំទៅមិញ ប្រទេសចិន និងវៀតណាមបានពិភាក្សាម្តងហើយម្តងទៀតអំពីការជំរុញការតភ្ជាប់ផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពពន្លឿនការស្រាវជ្រាវលទ្ធភាពនៃការសាងសង់ផ្លូវរថភ្លើង Lao Cai-Hanoi-Hai Phong និងរៀបចំផែនការសាងសង់ផ្លូវរថភ្លើងស្ដង់ដារ Dong Dang-Hanoi និង Mong Cai-Ha Long-Hai Phong ព្រមទាំងពន្លឿនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ Hekou របស់ចិនជាមួយផ្លូវរថភ្លើង Lao Cai របស់វៀតណាម”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ផ្លូវរថភ្លើងនេះនឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មរវាងចិននិងវៀតណាម ដោយពង្រឹងការតភ្ជាប់រវាងចិន និងអាស៊ីអាគ្នេយ៍៕