ផ្អាកជាបណ្ដោះអាសន្នការរៀបចំមហាសន្និបាតបក្សថ្នាក់ឃុំ-ស្រុក; ដាក់ជូនគណៈកម្មា ធិការមជ្ឈិមនូវគម្រោងរួមបញ្ចូលខេត្តនៅដើមខែមេសា
(VOVWORLD) -កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងនាមការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃ គណៈលេខា លោក Tran Cam Tu បានចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានលេខ ១២៧ របស់ការិយាល័យនយោបាយ និងគណៈលេខា ស្តីពីការអនុវត្តការស្រាវជ្រាវ និងស្នើឱ្យបន្តរៀបចំរចនាសម្ព័ន្ធស្ថាប័ននៃប្រព័ន្ធនយោបាយឡើងវិញ។ សេចក្ដីសន្និ ដ្ឋាននេះត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំរបស់ការិយាល័យនយោបាយកាលពីថ្ងៃទី ២៨ កុម្ភៈ នៅទីក្រុងហាណូយ។
សមាជិកអចិន្ត្រៃយ៍នៃ គណៈលេខាមជ្ឈិម លោក Tran Cam Tu។ (រូបថត៖ TTXVN) |
សេចក្តីសន្និដ្ឋានបានបញ្ជាក់ថា ដើម្បីធានាការអនុវត្តភារកិច្ចបន្តរៀបចំ និង បង្រួមរចនាសម្ព័ន្ធស្ថាប័ននៃប្រព័ន្ធនយោបាយឆ្នាំ២០២៥ ការិយាល័យនយោបាយ និងគណៈលេខាបានស្នើឱ្យគណៈកម្មាធិការបក្ស និងអង្គបក្សគ្រប់ជាន់ថ្នាក់ ផ្ដោត សំខាន់លើការស្រាវជ្រាវទិសដៅអំពីការរួមបញ្ចូលគ្នានៃអង្គភាពថ្នាក់ខេត្តមួយចំនួន មិនរៀបចំថ្នាក់ស្រុក និងរួមបញ្ចូលគ្នានៃអង្គភាពថ្នាក់ឃុំមួយចំនួន; អនុវត្តន៍គំរូ មូលដ្ឋាន ២ កម្រិត (អង្គការបក្ស អាជ្ញាធរ និងអង្គការមហាជន) ដើម្បីធានាបាននូវ ភាពសម្រាល សកម្ម និងប្រសិទ្ធភាព; ដោះស្រាយជាដាច់ខាតនូវភាពត្រួតស៊ីគ្នាខាង មុខងារ និងភារកិច្ច ការបែងចែកគ្នាខាងភូមិសាស្ត្រនិងវិស័យ ក៏ដូចជាចំនួនអង្គការ អន្តរការីច្រើនពេក។ ក្នុងដំណើរការកសាងគម្រោងរួមបញ្ចូលគ្នានៃអង្គភាពថ្នាក់ខេត្តមួយចំនួន ក្រៅពី មូលដ្ឋានគ្រឹះខាងទំហំប្រជាជន ទំហំផ្ទៃដី ត្រូវសិក្សាឱ្យបានហ្មត់ចត់នូវផែនការមេជាតិ ផែនការមេតំបន់ ផែនការមេមូលដ្ឋាន យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍ ផ្នែក ការលើកកំពស់គុណសម្បត្តិប្រៀបធៀប បំពេញតម្រូវការអភិវឌ្ឍន៍តាមមូលដ្ឋាន នីមួយៗ និងតម្រូវការ និងទិសដៅអភិវឌ្ឍន៍នៃសម័យកាលថ្មី ... សម្រាប់ថ្នាក់ឃុំ ចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់នូវគំរូអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ សម្រាប់តំបន់ទីក្រុង ជនបទ តំបន់ភ្នំ តំបន់ដីសណ្ដ តំបន់កោះសុទ្រ ទំហំប្រជាជន ទំហំផ្ទៃដី បញ្ហាសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខ ជាតិសាសន៍ និងសាសនា។ ល។
ដំណើរការទាំងមូលនៃការកសាង ការទទួលមតិពីមជ្ឈិមនិងមូលដ្ឋាន ការ បង្ហើយគម្រោង និងរបាយការណ៍ ត្រូវដាក់ជូនគណៈកម្មាធិការមជ្ឈិមបក្សមុនថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។
ការិយាល័យនយោបាយក៏បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការរៀបចំមហាសន្និបាតបក្សថ្នាក់ឃុំ និងស្រុក។ បន្ទាប់ពីសន្និបាតលើកទី ១១ របស់គណៈ កម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយនឹងមានការបញ្ជាណែនាំជាក់លាក់៕