ពង្រឹងទំនាក់ទំនងប្រពៃណីល្អប្រសើររវាងប្រជាជនវៀតណាមនិងស្រីលង្កា

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសស្រីលង្កា នាថ្ងៃទី ២១ មិនា នៅទីក្រុង Colombo អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បាន ទទួលជួបជាមួយអគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage។

ពង្រឹងទំនាក់ទំនងប្រពៃណីល្អប្រសើររវាងប្រជាជនវៀតណាមនិងស្រីលង្កា - ảnh 1អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ជួបធ្វើការជាមួយអគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានស្នើឲ្យបន្ត ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងបក្សទាំងពីរ រួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអនុប្រធាន រដ្ឋសភាបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយស្រីលង្កានូវ បទពិសោធន៍ក្នុងការគ្រប់គ្រង កសាង និងអភិវឌ្ឍប្រទេស ព្រមទាំងបានកត់សម្គាល់ មតិរបស់គណបក្សកុម្មុយនិស្តស្រីលង្កាអំពីការជួយបណ្តុះបណ្តាលកម្មាភិបាលរបស់បក្ស ដោយនិយាយថា នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តន៍។
រីឯខ្លួនវិញ អគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage បានសង្កត់ធ្ងន់ថា ជោគជ័យរបស់វៀតណាមជានិច្ចកាលជាគំរូ និងជា ប្រភពបំផុសគំនិតដ៏ធំធេងសម្រាប់គណបក្សកុម្មុយនិស្ត និងគណបក្សកម្មករជុំវិញ ពិភពលោក។ លោកអគ្គលេខា Weerasinghe Geeganage មានបំណងចង់បន្តពង្រឹង ទំនាក់ទំនងរវាងបក្សទាំងពីរ រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងស្រីលង្កា ឡើងកំពស់ថ្មី; ស្នើថា នាពេលខាងមុខ បក្សទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងចែករំលែកបទពិសោធន៍អំពីគោលមាគ៌ា និងគោលនយោបាយក្នុងការកសាងបក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ