ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏សំខាន់ក្នុងឆ្នាំ២០២៤
(VOVWORLD) - ដោយប្រធានបទ "សន្តិភាព - មិត្តភាព - សហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក" ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩-២២ ខែធ្នូ នៅទីក្រុងហាណូយ។
នេះជាសកម្មភាពកិច្ចការបរទេសការពារជាតិដ៏សំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅក្នុងឱកាសពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២៤)។ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Thuy អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងបណ្តុះបណ្តាល ក្រសួងការពារប្រទេសវៀតណាមបានបញ្ជាក់ថា៖
លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Thuy |
“ តាមរយៈប្រធានបទនេះ បញ្ជូនសារយ៉ាងខ្ជាប់ខ្ជួនអំពីគោលនយោបាយការទូតរបស់វៀតណាម ជាប្រទេសឯករាជ្យ ខ្លួនទីពឹងខ្លទន ធ្វើសមាហរណកម្ម ពហុភាគីនិយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងទាំងអស់ ជាមិត្តនិងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ប្រទេសទាំងអស់ ដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយគ្នា។ ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់ ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ រួមចំណែកកសាងទំនុកចិត្តរវាងវៀតណាម និងប្រទេសជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ ចែករំលែកគោលនយោបាយការបរទេសការពារជាតិរបស់វៀតណាម បង្កើតលក្ខខណ្ឌសម្រាប់បណ្តាប្រទេស ក្រុមហ៊ុន អាជីវកម្មទាំងក្នុងស្រុកនិងអន្តរជាតិ ឧទ្ទេសនាមនិងតាំងបង្ហាញផលិតផលរបស់ខ្លួន ស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ”។
ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។ រូបថត៖ qdnd.vn |
ជាពិសេស ក្នុងក្របខណ្ឌនៃការតាំងពិពណ៌នេះ ក៏មានកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធានៃបណ្តាប្រទេសអាស៊ានជាមួយនឹងប្រធានបទ “តន្ត្រីចង់សម្ព័ន្ធមិត្តភាព”។ តន្ត្រីកររាប់រយនាក់មកពីក្រុមតន្ត្រីយោធានៃកងទ័ពប្រជាជនវៀតណាម ក្រសួងនគរបាល; ក្រុមតន្ត្រីយោធាមកពីប្រទេស៖ កម្ពុជា ចិន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាបានចូលរួមសម្តែងស្នាដៃប្លែកៗជាច្រើន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសក្នុងតំបន់ ក្នុងស្មារតីសមភាព និងសាមគ្គីភាព៕