មជ្ឈិមបូព៌ា៖ អាមេរិកបន្តបើកការវាយប្រហារតាមអាកាសថ្មីលើក្រុមហ៊ូធី
(VOVWORLD) - នាថ្ងៃទី ១៧ ខែមីនា សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសថ្មីលើកងកម្លាំងហ៊ូធី ក្នុងប្រទេសយេម៉ែនដោយការវាយលុកថ្មីមួយដែលបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមីនា។
យោងតាមទូរទស្សន៍ហ៊ូធី មានមនុស្សយ៉ាងហោចណាស់ ៥៣ នាក់បានស្លាប់ និងជិត ១០០ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីក្រុងកំពង់ផែ Hodeidah និងខេត្ត Al Jawf ភាគខាងជើងនៃរដ្ឋធានីសាណា។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកលើទីតាំងរបស់ក្រុម Houthi ក្នុងក្រុង Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN |
មុននោះ កងកម្លាំងហ៊ូធីបានផ្អាក់ការឈប់វាយប្រហារអ៊ីស្រាអែល និងខ្សែផ្លូវ សមុទ្រដឹកជញ្ជូនសកល នៅពេលដែលបទឈប់បាញ់នៅតំបន់ហ្គាហ្សាចូលជាធរមានក្នុងខែមករាឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅចុងសប្តាហ៍មុន កងកម្លាំងនេះបានប្រកាសនឹងបន្តការវាយប្រហារ រហូតដល់ពេលអ៊ីស្រាអែល ដកការបិទខ្ទប់ជំនួយលើតំបន់ហ្គាហ្សា ដែលបានដាក់បទហ៊ុំព័ទ្ធនៅថ្ងៃទី ២ ខែមីនា បន្ទាប់ពីបញ្ចប់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង៕