មជ្ឈិមបូព៌ា៖ អ៊ីស្រាអែល​ជំរុញ​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​លើ​ប្រទេស​លីបង់

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា អាជ្ញាធរលីបង់បានបញ្ជាក់ថា បទឈប់បាញ់រវាងកង ទ័ពអ៊ីស្រាអែលនិងកងកម្លាំងហេសបូឡាហៀបនឹងត្រូវបានប្រកាស។

ទោះជាយ៉ាងណាក៏ដោយ  កងទ័ពអ៊ីស្រាអែលបានបន្តជំរុញការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា សំដៅទៅលើប្រទេសលីបង់ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសធ្ងន់ធ្ងរជាច្រើននាក់ ដោយបង្កើនការព្រួយបារម្ភថា កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយ ភាពតានតឹងកំពុងរងផលប៉ះពាល់។

មជ្ឈិមបូព៌ា៖ អ៊ីស្រាអែល​ជំរុញ​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​លើ​ប្រទេស​លីបង់ - ảnh 1ភូមិ Houla នៅភាគខាងត្បូងប្រទេសលីបង់។ រូបថត៖ រ៉យទ័រ

ទាក់ទិននឹងកិច្ចខិតខំប្រឹងប្រែងជំរុញបទឈប់បាញ់នេះ អនុប្រធានរដ្ឋសភាលីបង់លោក Elias Bou Saab នៅថ្ងៃដដែលបានអះអាងថា មិនមានឧបសគ្គធ្ងន់ធ្ងរទៀតទេ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៦០ ថ្ងៃរវាង IDF និងក្រុមហេសបូឡា ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ អនុប្រធានរដ្ឋសភាលីបង់បានឲ្យដឹងថា  ភាគីនានាបានយល់ព្រមបង្កើតគណៈ កម្មាធិការត្រួតពិនិត្យបទឈប់បាញ់ ដោយមានការចូលរួមពីប្រទេសចំនួន ៥ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុង Fiuggi ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសនៃ បណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) បានជួបប្រជុំគ្នាដោយផ្តោតលើការជំរុញដំណោះស្រាយការទូតដើម្បីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា និងប្រទេសលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ