មន្ត្រី​អាមេរិក និង​អ៊ុយក្រែន​គ្រោងនឹង​​ជួប​គ្នា​ម្តងទៀត​នៅ​អារ៉ាប៊ីសាអូឌីត

(VOVWORLD) - នាថ្ងៃទី៦ ខែមីនា បេសកជនពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានប្រកាសថា មន្ត្រីអាមេរិកនិងអ៊ុយក្រែនកំពុងរៀបចំកិច្ចប្រជុំមួយផ្សេងទៀតនៅទីក្រុង Riyadh ឬ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីលក្ខខណ្ឌចាំបាច់នៃកិច្ចព្រមព្រៀងឈប់បាញ់ឆ្ពោះទៅការបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
មន្ត្រី​អាមេរិក និង​អ៊ុយក្រែន​គ្រោងនឹង​​ជួប​គ្នា​ម្តងទៀត​នៅ​អារ៉ាប៊ីសាអូឌីត - ảnh 1បេសកជនពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ។ រូបថត៖Getty

ភាគីអាមេរិកនឹងមានការចូលរួមរបស់លោក Witkoff រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ពីកិច្ចប្រជុំនេះ ហើយបានសង្កត់ធ្ងន់ថា អ៊ុយក្រែនយកចិត្តទុកដាក់លើសន្តិភាព។

នេះនឹងជាជំនួបថ្នាក់ខ្ពស់ទល់មុខគ្នាលើកដំបូងរវាងមន្ត្រីអាមេរិកនិងអ៊ុយក្រែនចាប់តាំងពីការជជែកដេញដោលដ៏តឹងតែងរវាងប្រធានាធិបតីទាំងពីរ នាថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ