មូលដ្ឋាននានារបស់វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គលើកទី៨ និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន នាថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុង គុនមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញជីញ បានអញ្ជើញទទួលជួប  ជាមួយលោក Wáng Níng (វ៉ាង នីង) លេខាគណៈកម្មាធិការបក្សខេត្តយូណាន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សន៍រីករាយ និងវាយតម្លៃជាវិជ្ជមានចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងចិននាពេលកន្លងមក ព្រមទាំងបានផ្លាស់ប្តូរវិធានការជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួង វិស័យ និងមូលដ្ឋាននានារបស់វៀតណាមជាមួយខេត្តយូណាននាពេលខាងមុខ។

មូលដ្ឋាននានារបស់វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញជីញ បានអញ្ជើញទទួលជួប  ជាមួយលោក Wáng Níng (វ៉ាង នីង) លេខាគណៈកម្មាធិការបក្សខេត្តយូណាន។  រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជីញបានអះអាងថា បក្សនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរព យកចិត្តទុកដាក់ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋាននានារបស់វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់ចិន ក្នុងនោះមានខេត្តយូណានផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្តយូណានមានតួនាទីសំខាន់ណាស់ក្នុងទំនាក់ទំនងរួមរវាងវៀតណាមនិងចិន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តយូណាននាំមុខក្នុងការអនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ និងសេចក្តីថ្លែងការណ៍រួម ព្រមទាំងពង្រឹងការផ្លាស់ប្តូរជាមួយមូលដ្ឋានវៀតណាម ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាម និងយូណានឱ្យដល់ ៥ ពាន់លានដុល្លារ ធ្វើឱ្យយូណាន និងខេត្ត Lao Cai ក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មរវាងចិននិងអាស៊ាន។

មូលដ្ឋាននានារបស់វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 2ទិដ្ឋភាពទូទៅនៃជំនួននេះ។ រូបថត៖ VOV

រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សខេត្តយូណាន លោក វ៉ាង នីង បានអះអាងថា ខេត្ត យូណានត្រៀមខ្លួនជាស្រេចធ្វើការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីអនុវត្តការយល់ឃើញរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីងនិងអគ្គលេខាបក្ស វៀតណាមលោក តូ ឡឹម ក៏ដូចជាការណែនាំ និងសំណើរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ។ លេខាគណៈកម្មាធិការបក្សខេត្តយូណាន លោកវ៉ាង នីងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពលបៃតង កសិកម្មប្រចាំតំបន់ខ្ពង់រាបភាគកណ្តាល និងទេសចរណ៍។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម សេដ្ឋកិច្ចច្រកទ្វារព្រំដែន កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍផលិតកម្មជឿនលឿន; សហការក្នុងការបណ្តុះបណ្តាលកម្មាភិបាល លុបបំបាត់ភាពអត់ឃ្លាន  កាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ