 |
មហាសន្និបាតដំណាងគណៈកម្មាធិការOlympicវៀតណាមអាណាត្តិ២០១២-២០១៦ |
(Vovworld)-មហាសន្និបាតតំណាងគណៈកម្មាធិការOlympic វៀតណាមអាណាត្តិ
២០១២-២០១៦ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣កញ្ញានៅទីក្រុងហាណូយ។ របាយ
ការណ៌នៅក្នុងសន្និបាតបានអះអាងថា ក្នុងអាណាត្តិ ២០០៧-២០១២ គណៈកម្មា
ធិការOlympicវៀតណាមបានរួមចំណែកក្នុងការ ពង្រឹងការគ្រប់គ្រងប្រកបដោយ
មានប្រសិទ្ធភាពរបស់បក្សនិងរដ្ឋវៀតណាមចំពោះ ផ្នែកកីឡា។ ស្តីអំពីទិសដៅ និងភារកិច្ចស្នូលរបស់គណៈកម្មាធិការ Olympic វៀតណាម២០១២ ក្នុងអាណាត្តិ
ថ្មី លោក Hoang Vinh Giang អនុប្រធានគណៈ កម្មាធិការនេះឲ្យដឹងថា៖
“គណៈកម្មាធិការOlympicវៀតណាមបានសហការយ៉ាងជិតស្និទ្ធ
ជាមួយបណ្តាផ្នែកតំបន់ និងបណ្តាសម្ព័ន្ធសមាគមកីឡារក្នុងការបើក
ទូលាយនិងអភិវឌ្ឍន៌ចលនាកីឡាករ លើកកំពស់សមត្ថភាពផ្នែកកីឡា
មួយចំនួនរបស់វៀតណាមឲ្យសក្ខិសម្យជាមួយតំបន់អាស៊ីនិងលើ
ពិភពលោក”។
សន្និបាតបានជ្រើសតាំងលោក Hoang Tuan Anh រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៌ធ្វើជាប្រធានគណៈកម្មាធិការ Olympic វៀតណាមអាណាតិ្ត
២០១២-២០១៦៕