រំលឹកខួបលើកទី ៧០ ទិវាគ្រូពេទ្យវៀតណាម
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥) នៅយប់ថ្ងៃទី ២៦ ខែកុម្ភៈ ពិធីរំលឹកខួប អនុស្សាវរីយ៍ក្រោមប្រធានបទ “វីរៈចម្រៀងរបស់យុទ្ធជនអាវស” ត្រូវបានប្រារព្វធ្វើ ឡើងនៅទីក្រុងហាណូយ។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ថ្លែងសុន្ទរកថានៅធីរំលឹកខួបអនុស្សាវរីយ៍ក្រោមប្រធានបទ “វីរៈចម្រៀងរបស់យុទ្ធជនអាវស”។ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ វេជ្ជបណ្ឌិតគ្រប់ជំនាន់ និងផ្នែក សុខាភិបាលទាំងមូលបានខិតខំប្រឹងប្រែងដើម្បីសម្រេចបានភាពចាស់ទុំនិងការរីកចម្រើនលើគ្រប់វិស័យ។ វៀតណាមបានកសាងបណ្តាញសុខាភិបាលមូលដ្ឋានយ៉ាង ទូលំទូលាយលើទូទាំងប្រទេស; សមិទ្ធិផលផ្នែកវេជ្ជសាស្រ្តជាច្រើនរបស់វៀតណាម បានបង្កើតសញ្ញាសម្គាល់នៅលើផែនទីវេជ្ជសាស្ត្រពិភពលោក ហើយត្រូវបានមិត្តភក្តិ និងសហការីអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា បក្ស រដ្ឋ កំណត់ជានិច្ចថា ការការពារ ថែទាំ និងលើក កំពស់សុខភាពប្រជាជន គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ និងជា អាទិភាពកំពូល។
“ផ្នែកសុខាភិបាលត្រូវបន្តផ្តោតសំខាន់អនុវត្តន៍ឱ្យបានល្អនូវគោលជំហរ សេចក្ដី សម្រេចចិត្តរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្តីពីការការពារ ថែទាំ និងលើកកំពស់សុខភាពប្រជាជន។ ធានាថាប្រជាជនទាំងអស់អាចទទួលបានសេវា សុខាភិបាលនៅជិតបំផុត ជាមួយនឹងគុណភាពល្អបំផុត។ ជួរគ្រូពេទ្យវៀតណាម មិនថានៅទីណា ឬកាន់តំណែងអ្វីនោះទេ ជានិច្ចកាលអនុវត្តន៍ដំបូន្មានរបស់លោក ប្រធានហូជីមិញ ដែលថា៖ «អ្នកជំងឺប្រគល់ជីវិតរបស់គេឲ្យលោកអ្នក។ រដ្ឋាភិបាលប្រគល់ភារកិច្ចជូនលោកអ្នកក្នុងការព្យាបាលជំងឺ និងថែទាំសុខភាពបងប្អូនជនរួម ជាតិ។ នោះគឺជាបេសកកម្មដ៏រុងរឿង។ ដូច្នេះ កម្មាភិបាលត្រូវស្រឡាញ់និងថែទាំអ្នកជំងឺដូចបងប្អូនបង្កើតអញ្ចឹង”៕