លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីគម្រោងសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន
(VOVWORLD) - កិច្ចប្រជុំនេះត្រូវបានតភ្ជាប់ទៅកាន់ខេត្ត ក្រុង ជាកន្លែងដែលមានគម្រោងដឹកជញ្ជូនសំខាន់ៗ កំពុងត្រូវបានអនុវត្ត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានដឹកនាំកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការដឹកនាំសម្រាប់គម្រោងដឹកជញ្ជូនសំខាន់ៗ។ (រូបថត៖ Duong Giang/TTXVN) |
នារសៀលថ្ងៃទី ៩ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការរដ្ឋ ដឹកនាំគម្រោង និងការងារសំខាន់ៗ របស់វិស័យគមនាគមន៍ដឹកជញ្ជូន។ កិច្ចប្រជុំនេះត្រូវបានតភ្ជាប់ទៅកាន់ខេត្ត ក្រុង ជាកន្លែងដែលមានគម្រោងដឹកជញ្ជូនសំខាន់ៗ កំពុងត្រូវបានអនុវត្ត។ ចូលរួមមានថ្នាក់ដឹកនាំក្រសួង មូលដ្ឋាន អ្នកវិនិយោគ និងអ្នកម៉ៅការសំណង់គម្រោងផងដែរ។
ក្នុងកិច្ចប្រជុំលើកទី១៥ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចចំនួន៣៣ ដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដោយ ផ្តោតលើការលុបបំបាត់ការលំបាកនិងបញ្ហាជំពាក់ជំពិន និងពន្លឿននីតិវិធីរៀបចំគម្រោងវិនិយោគ។ មកដល់ពេលនេះ អង្គភាពបានបំពេញការងារចំនួន ២២ ទាន់ពេលវេលា៕