លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រែក្លាយវៀតណាមទៅជាប្រទេសឌីជីថលដែលអភិវឌ្ឍន៍ដោយផ្អែកលើទិន្នន័យ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ សមាគមទិន្នន័យជាតិវៀតណាម បានសម្ពោធជាផ្លូវការ ហើយបានរៀបចំដោយជោគជ័យនូវមហាសន្និបាត ទូទាំងប្រទេសលើកទី ១ អាណត្តិទី១ (២០២៥-២០៣០)។

លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រែក្លាយវៀតណាមទៅជាប្រទេសឌីជីថលដែលអភិវឌ្ឍន៍ដោយផ្អែកលើទិន្នន័យ - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាត។ (រូបថត៖ VOV)
អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក តូ ឡឹម បានបញ្ជាក់ថា បក្ស និងរដ្ឋបានយល់ឃើញ តាំងពីដើមនូវសារៈសំខាន់នៃទិន្នន័យ ហើយថ្មីៗបំផុត ការិយាល័យនយោបាយបាន ចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៥៧ ដែលកំណត់យ៉ាងច្បាស់ថា ទិន្នន័យគឺ ជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរឌីជីថល និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការ អភិវឌ្ឍ។ ក្នុងបរិបទនោះ ការបង្កើតនៃសមាគមទិន្នន័យជាតិមានអត្ថន័យសំខាន់បំផុត ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ប្រែក្លាយវៀតណាមទៅជាប្រទេសឌីជីថល ដែលអភិវឌ្ឍន៍ដោយផ្អែកលើទិន្នន័យ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថានា ពេលខាងមុខ សមាគមគួរតែផ្តោតលើការលើកសំណើរអំពីការកែលម្អច្រករបៀង ផ្លូវច្បាប់ទាក់ទងនឹងទិន្នន័យ បង្កើតលក្ខខណ្ឌសម្រាប់ការធ្វើចរាចរណ៍ ការតភ្ជាប់ ការចែករំលែក និងការធ្វើអាជីវកម្មទិន្នន័យឱ្យបានអតិបរមា ខណៈដែលនៅតែ ធានាសន្តិសុខ សុវត្ថិភាព និងអធិបតេយ្យភាពទិន្នន័យ លើកកម្ពស់តួនាទីស្នូលក្នុង ការកសាង អភិវឌ្ឍ ធ្វើអាជីវកម្ម និងចម្រើនទិន្នន័យជាតិ។
“ម្ចាស់ការ សកម្មក្នុងការអនុវត្ត ឆ្ពោះទៅរកស្វ័យភាពក្នុងបច្ចេកវិទ្យាទិន្នន័យ ស្នូល ជាពិសេស បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ ប្លុកឆេន និងកុំព្យូទ័រលើពពក។ ខ្ញុំសង្កត់ធ្ងន់ជាពិសេសលើតួនាទីរបស់សមាគមនៅក្នុងកម្មវិធី និងគំនិតផ្តួចផ្តើម សំខាន់ៗមួយចំនួន ដែលត្រូវតែអភិវឌ្ឍន៍ទីផ្សារទិន្នន័យសម្រាប់ការអភិវឌ្ឍប្រកប ដោយនិរន្តរភាព កសាងទីផ្សារទិន្នន័យជាតិ ដាក់ពង្រាយវេទិកាទិន្នន័យ ដើម្បីបម្រើ ការស្រាវជ្រាវ អភិវឌ្ឍសហគ្រិនភាព នវានុវត្តន៍ ផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ទាក់ទងនឹងទិន្នន័យ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ចាំបាច់ត្រូវបង្កើត ផ្លាតហ្វម AI បើកចំហថ្នាក់ជាតិ ដើម្បីជួយឱ្យសហគ្រាសចូលប្រើកម្មវិធី AI បានយ៉ាង ងាយស្រួល និងផ្សព្វផ្សាយការយល់ដឹងអំពីទិន្នន័យសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយលើកកម្ពស់ការយល់ដឹង ចំណេះដឹង និងជំនាញអំពីទិន្នន័យសម្រាប់ សង្គមទាំងមូល ជាពិសេសអំពីសារៈសំខាន់នៃការការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាប្រតិបត្តិតាមច្បាប់ផងដែរ”។
នៅក្នុងមហាសន្និបាត លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រធានសមាគមទិន្នន័យជាតិសម្រាប់អាណត្តិ ២០២៥-២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ