វៀតណាម-ឥណ្ឌា ឆ្ពោះ​ទៅ​រកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ មីនា នៅទីក្រុង New Delhi ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឥណ្ឌា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានជួបសន្ទនាជាមួយប្រធានសភាតំណាងរាស្រ្តឥណ្ឌា លោក Om Birla។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើសសរស្តម្ភនយោបាយ ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កសិកម្ម វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ឯកភាពជំរុញថែមទៀតពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី សំដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ និងអនុវត្តយ៉ាងខ្លាំងក្លានូវវិធានការបើកទូលាយទីផ្សារ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម - ដែលប្រទេសទាំងពីរមានចំណុចស្រដៀងគ្នាជាច្រើន; ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍ បង្កើនដំណើរទេសចរណ៍ ផ្លូវហោះហើរ ផលិតផលទេសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ។ អនុប្រធានរដ្ឋសភាបានអំពាវនាវឱ្យសហគ្រាសធំៗរបស់ឥណ្ឌា មកបណ្តាក់ទុននៅវៀតណាមលើវិស័យផ្សេងៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាខ្ពស់។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍ក្នុងការផ្លាស់ប្តូរឌីជីថល កសាងសភាឌីជីថល និងជំរុញការអនុវត្តបច្ចេកវិទ្យានិងការផ្លាស់ប្តូរឌីជីថល ដើម្បីលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា។

វៀតណាម-ឥណ្ឌា ឆ្ពោះ​ទៅ​រកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារ - ảnh 1ប្រធានសភាតំណាងរាស្រ្តឥណ្ឌា លោក Om Birla បានទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai។ រូបថត៖ Ngoc Thuy/VNA

នាថ្ងៃដដែល គណៈប្រតិភូរដ្ឋសភាវៀតណាមក៏បានទៅទស្សននិងធ្វើការជាមួយទីភ្នាក់ងារសវនកម្មនិងត្រួតពិនិត្យឥណ្ឌា; ដាក់កម្រងផ្កានៅស្តូបសំណាកលោកប្រធានហូជីមិញ នៅសួនឧទ្យាន G២០ ក្នុងរដ្ឋធានី New Delhiផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ