វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នេះជាការវាយតម្លៃរបស់លោក Boris Rhein ទេសាភិបាលរដ្ឋ Hessen ក្នុងជំនួប ជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh នាថ្ងៃទី ២៥ មីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៅ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍ - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh និងលោក Boris Rhein ទេសាភិបាលរដ្ឋ Hessen។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ ដោយពិភាក្សាអំពីផែនការសាង សង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមនោះ លោកទេសាភិបាល Boris Rhein បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត គម្រោងនេះ ក៏ដូចជាចែករំលែកមេរៀនក្នុងការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុផងដែរ។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានស្នើឲ្យ អាជ្ញាធររដ្ឋ Hessen បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យអប់រំ និងបណ្តុះបណ្តាល ដូចជា៖ ផ្តល់អាហារូបករណ៍ដល់និស្សិតនិងសិក្ខាកាមក្រោយឧត្តមសិក្សារបស់ វៀតណាម; លើកទឹកចិត្តការតភ្ជាប់បណ្តុះបណ្តាលរវាងគ្រឹះស្ថានស្រាវជ្រាវនៃភាគី ទាំងពីរ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមធ្វើសមាហ រណកម្មយ៉ាងស៊ីជម្រៅក្នុងសង្គមអាល្លឺម៉ង់រួមចំណែកយ៉ាងសកម្មក្នុងជីវភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ