វៀតណាមនិងធនាគារពិភពលោក ពន្លឿនការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែមីនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោកស្រី Mariam Sherman នាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម កម្ពុជានិងឡាវ អនុប្រធានរដ្ឋសភា Le Minh Hoan សង្ឃឹមថា WB នឹងបន្តជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

វៀតណាមនិងធនាគារពិភពលោក ពន្លឿនការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ - ảnh 1អនុប្រធានរដ្ឋសភា លោក Le Minh Hoan អញ្ជើញទទួលជួបនាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម (រូបថត៖TTXVN)

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលខាងមុខ អនុប្រធានរដ្ឋសភាបានស្នើឱ្យបន្តពន្លឿន និងសម្រេចបាននូវក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង WB និងវៀតណាម ក្នុងនោះមានវិស័យកសិកម្ម; គាំទ្រដើម្បីលើកកម្ពស់គុណភាពស្រាវជ្រាវវិទ្យាសាស្ត្រ កសាងសុក្រិតរបៀបរបប។ លើស ពីនេះ WB បន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង “អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃការដាំដុះស្រូវប្រកបដោយគុណភាពខ្ពស់ និងការបំភាយឧស្ម័នទាបមួយលានហិកតា តភ្ជាប់ជាមួយនឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long រហូតដល់ឆ្នាំ ២០៣០”។

ចំណែកលោកស្រី Mariam Sherman សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង WB និងវៀតណាមនឹងកាន់តែមានប្រសិទ្ធភាព ដោយសម្រេចបាននូវគោលដៅដែលបានកំណត់។ ទន្ទឹមនឹងនោះ លោកស្រីបានអះអាងថា WB ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមអំពីជំនាញការ ស្រាវជ្រាវពិគ្រោះយោបល់គោលនយោបាយ ជំនួយអភិវឌ្ឍន៍សមត្ថភាព ... ដើម្បីរួមចំណែកដល់ការអនុវត្តន៍របស់វៀតណាមនូវគោលដៅនាពេលខាងមុខក្នុងការសុក្រិតរបៀបរបប អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ