វៀតណាមមានបំណងចង់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយទីម័រខាងកើត

(VOVWORLD) - នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីទីម័រខាងលើលោក José Ramos-Horta នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ ក្នុងឱកាសដែលប្រធានាធិបតីអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ នៅទីក្រុងហាណូយ។
វៀតណាមមានបំណងចង់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយទីម័រខាងកើត - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបជាមួយប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta (រូបថត៖ Duong Giang/TTXVN)

នៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឲ្យភាគីទាំងពីរជំរុញការចរចាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម ការពារវិនិយោគ និងពលកម្ម; បង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ផលិតកម្មស្រូវ ប្រេង ឧស្ម័ន ថាមពលខ្យល់និងទូរគមនាគមន៍...។

ចំណែកឯប្រធានាធិបតីទីម័រខាងកើត លោក José Ramos-Horta បានស្នើឲ្យវៀតណាមជួយទីម័រខាងកើតក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំង ដូចជាវិស័យកសិកម្ម; បង្កើនវត្តមានវិនិយោគនៅទីម័រខាងកើត; ហើយទីម័រខាងកើត ប្តេជ្ញាជួយសម្រួលសម្រាប់ធុរកិច្ចវៀតណាមផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗផ្សេងទៀតដូចជា សន្តិសុខ ការពារជាតិ ព័ត៌មាន ទំនាក់ទំនង ការអប់រំ និងបណ្តុះបណ្តាលជាដើម។ ហើយចំពោះបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ