វៀតណាមសកម្មក្នុងការដករបាំងបច្ចេកទេស ជំរុញពាណិជ្ជកម្មអន្តរជាតិ
(VOVWORLD) - ចូលរួមកិច្ចប្រជុំពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមីនា នៃគណៈកម្មាធិការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីរបាំងបច្ចេក ទេសក្នុងពាណិជ្ជកម្ម (អក្សរកាត់គឺគណៈកម្មា ធិការ TBT) នៅទីស្នាក់ការកណ្តាលនៃទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវ - ទីប្រឹក្សា Pham Quang Huy និងសមាជិកគណៈប្រតិភូ (រូបថត៖TTXVN) |
គណៈប្រតិភូវៀតណាមបានផ្តល់ព័ត៌មាន និងឆ្លើយសំណួរបច្ចេកទេស ទន្ទឹមនឹងនោះក៏លើកកំពស់តួនាទីក្នុងការជួយដល់ទីភ្នាក់ងារគ្រប់គ្រង និងសហគ្រាសវៀតណាមក្នុងការទទួលបានព័ត៌មានថ្មីៗអំពីបទប្បញ្ញត្តិបច្ចេកទេសក្នុងបណ្តាប្រទេសជាសមាជិក WTO។ សកម្មភាពនិងការប្តេជ្ញាចិត្តទាំងនេះមានគោលបំណង បង្ហាញយ៉ាងច្បាស់អំពីតួនាទីរបស់វៀត ណាមក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវ រួមចំណែកយ៉ាងសកម្មចំពោះតម្លាភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ថ្លែងមតិនៅក្រៅកិច្ចប្រជុំ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅទីក្រុងហ្សឺណែវ ទីប្រឹក្សារដ្ឋមន្ត្រី លោក Pham Quang Huy បានអះអាង ថា វៀតណាមប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ច WTO របស់ខ្លួន ក៏ដូចជាតែងតែយកចិត្តទុកដាក់ចំពោះតម្លាភាព នៃវិធានការបច្ចេកទេស និងសម្របសម្រួលជាមួយសហគមន៍អន្តរជាតិក្នុងការដក ចេញរាល់របាំងដែលមិនចាំបាច់ចំពោះពាណិជ្ជកម្ម។ ចាប់តាំងពីចូលជាសមាជិក WTO ក្នុងឆ្នាំ ២០០៧ វៀតណាមបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀង TBT ក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិ៕