សកម្មភាពជូនពរឆ្នាំថ្មីនិងជូនអំណោយដល់កម្មករនិយោជិតក្នុងឱកាសបុណ្យតេតឆ្នាំ្ម ម្សាញ់សប្តស័ក ២០២៥
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ មករា នៅខេត្ត Kon Tum អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានអញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំ - និទាឃរដូវដឹងគុណបក្ស” ដើម្បីជូនពរបុណ្យតេតនិងជូនអំណោយដល់កម្មករនិយោជិតដែលមានស្ថានភាពលំបាក។ នៅទីនេះ អនុប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖
“តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនពរឆ្នាំថ្មីដល់កម្មករ កម្មការិនី និងក្រុមគ្រួសារទាំងអស់ ទទួលបានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារក្នុងឆ្នាំថ្មី; ខិតខំបំពេញល្អភារកិច្ចអាជីវកម្ម អង្គភាពរបស់ខ្លួន សក្តិសមជាកម្លាំងត្រួសត្រាយក្នុងដំណើរការទំនើបកម្ម និងឧស្សាហូបនីយកម្មរបស់ប្រទេសជាតិ”។
ក្នុងកម្មវិធី អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានជូនអំណោយដល់កម្មករ កម្មការិនី និងពលករចំនួន ៥០នាក់ នៅខេត្ត Kon Tum ដែលមានស្ថានភាពលំបាក៕