សេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម - អាមេនី

(VOVWORLD) - នេះជាខ្លឹមសារដែលត្រូវបានប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan គូសបញ្ជាក់ក្នុងជំនួបពិភាក្សាដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែមេសា ក្នុងក្របខ័ណ្ឌសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនៅសាធារណរដ្ឋអាមេនី។

សេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម - អាមេនី  - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan (រូបថត៖ Le Tuyet/VOV)

ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ភាគីទាំងពីរត្រូវជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរស្វែងយល់អំពីទីផ្សារ និងយកចិត្តទុកដាក់លើផលិតផលរបស់គ្នាទៅវិញទៅមក; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិមិត្ត (AI) ការផ្លាស់ប្តូរបៃតង...។ ទន្ទឹមនឹងនោះ អនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)។ ប្រធានរដ្ឋ សភាលោក Tran Thanh Man បានស្នើឲ្យអាមេនីពិភាក្សាជាមួយបណ្តាប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដើម្បីទាញយកប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ដោយលុបបំបាត់របាំងបច្ចេកទេស ដើម្បីឲ្យទំនិញពីភាគីទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល។

សេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម - អាមេនី  - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងការតភ្ជាប់ចរាចរណ៍ និងការដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីជំរុញទេសចរណ៍និងការនាំចូល នាំចេញរវាងប្រទេសទាំងពីរ រួមទាំងប្រទេសក្នុងតំបន់អាស៊ីនិងអឺរ៉ុប; បន្តពិភាក្សានិងឯកភាពលើការផ្តល់អាហារូបករណ៍សម្រាប់និស្សិតនៃប្រទេសទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាខ្ពស់; ស្នើឱ្យភ្នាក់ងារពាក់ព័ន្ធនៃភាគីទាំងសងខាងពិចារណាលើគោលនយោបាយទិដ្ឋាការអនុគ្រោះ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ