សន្និបាតបូកសរុបការងារឆ្នាំ២០២៤ ដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥ របស់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន

(VOVWORLD) - ព្រឹកថ្ងៃទី ៨ មករា សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥ របស់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន បានប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ីនធឺណិត។

អញ្ជើញចូលរួមអង្គប្រជុំពីទីស្នាក់ការរដ្ឋាភិបាលមានអគ្គលេខាបក្ស លោកតូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ  និងប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិន។ កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្តោតលើការវាយតម្លៃស្ថានភាព និងលទ្ធផលសម្រេចបានក្នុងវិស័យផ្សេងៗ ក្នុងឆ្នាំ ២០២៤។

សន្និបាតបូកសរុបការងារឆ្នាំ២០២៤ ដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥ របស់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន - ảnh 1អគ្គលេខាបក្ស លោក តូឡឹម ; ប្រធានរដ្ឋ លោក លឿង គឿង ; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានចូលរួមនិងធ្វើជាសហអធិបតីនៃសន្និសីទ។ រូបថត៖ Duong Giang/TTXVN

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានពិភាក្សានិងចង្អុលបង្ហាញអំពីដែនកំណត់   ការលំបាក បញ្ហាប្រឈម មូលហេតុនិងមេរៀនបទពិសោធន៍។ ឈរលើមូលដ្ឋាននោះ ដាក់ចេញភារកិច្ចនិងដំណោះស្រាយ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវទិសដៅ និងភារកិច្ចដែលមជ្ឈិមបានសន្និដ្ឋាន និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាអនុម័ត ជាពិសេស ផែនការសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ដោយផ្តោតលើបញ្ហាសំខាន់ៗ និងមានលក្ខណៈលោតផ្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ