សន្និសីទសន្តិសុខទីក្រុង Munich ពិភាក្សាអំពីបញ្ហាប្រឈមផ្នែក​សន្តិសុខសកល

(VOVWORLD) - នាថ្ងៃទី ១៤ ខែកុម្ភៈ សន្និសីទសន្តិសុខទីក្រុង Munich (MSC) លើកទី ៦១ បានបើកជាផ្លូវការនៅសណ្ឋាគារ Bayerischer Hof ក្នុងទីក្រុង Munich រដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

ចូលរួម MSC ២០២៥ មានប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier អនុប្រធានាធិបតីអាមេរិក លោក JD Vance ប្រធានាធិបតីអ៊ុយក្រែន លោក Vododymyr Zelensky ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងមេដឹកនាំពិភពលោកប្រហែល ៦០ផ្សេងទៀត ។

បន្ទាប់ពីពិធីបើកដែលដឹកនាំដោយលោក Christoph Heusgen តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំអង្គការសហប្រជាជាតិ ពីឆ្នាំ ២០១៧-២០២១ បណ្តាមេដឹកនាំ និងអ្នកបង្កើតគោលនយោបាយបានពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខជុំវិញពិភពលោកដូចជា៖ អភិបាលកិច្ចសកល ភាពធន់នឹងប្រជាធិបតេយ្យ សន្តិសុខអាកាសធាតុ...។ សំណួរអំពីដំណើរការឆ្ពោះទៅរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនគឺជាប្រធានបទដ៏សំខាន់បំផុតមួយនៅក្នុងសន្និសីទលើកនេះ។

នៅខាងក្រៅសន្និសិទនេះ នាថ្ងៃទី ១៤ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ។ ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើម្បីឈានទៅរក "សន្តិភាពពិតប្រាកដ និងត្រូវបានធានា"។ ប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកោតសរសើរចំពោះការសន្យារបស់លោកប្រធានាធិបតី Donald Trump ដោយជឿជាក់ថា មេដឹកនាំអាមេរិកអាចជួយបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងធានាសន្តិសុខសម្រាប់ទីក្រុងគៀវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ