សហរដ្ឋអាមេរិកនឹងដាក់ពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃទី៤ ខែមីនា
(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយកាណាដាបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែព្យាយាមដាក់ទណ្ឌកម្មលើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរដ្ឋបាលប្រទេសនេះ ដកថយក្រោយពីវិធានការដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកខាងជើងក៏ដោយ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីអាមេរិកមិនមានសញ្ញាដកការគំរាមកំហែងរបស់ខ្លួនក្នុងការដំឡើងពន្ធ ២៥% លើទំនិញកាណាដា និងម៉ិកស៊ិកនៅដើមខែមីនានោះឡើយ។ លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា "ពន្ធគយនឹងត្រូវបានអនុវត្តទាន់ពេលវេលានិងទាន់ដំណើរការ" នាថ្ងៃទី ៤ ខែមីនា។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី ២៤ ខែកុម្ភៈ។ រូបថត៖ រ៉យទ័រ |
មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ភាគីទាំងពីរនៅតែបន្តខិតខំដើម្បីការពារទំនាក់ទំនងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ដល់កម្មករកាណាដា និងអាមេរិក។ នាយករដ្ឋមន្ត្រី លោក Justin Trudeau បានអះអាងថានឹងសងសឹកសមមូល ប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធខ្ពស់លើប្រទេសកាណាដា៕