ហូឡង់អះអាងជាថ្មីម្តងទៀតថាត្រូវស៊ើបអង្កេតការធ្លាក់យន្តហោះ MH17ដោយឯករាជ្យ

ហូឡង់អះអាងជាថ្មីម្តងទៀតថាត្រូវស៊ើបអង្កេតការធ្លាក់យន្តហោះ MH17ដោយឯករាជ្យ - ảnh 1
ហូឡង់អះអាងជាថ្មីម្តងទៀតថាត្រូវស៊ើបអង្កេតការ
ធ្លាក់យន្តហោះ MH17ដោយឯករាជ្យ(រូបថតៈTHX/TTXVN)

(VOVworld)-នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានសង្កត់ធ្ងន់ម្តងទៀត នូវសារៈសំខាន់នៃការស៊ើបអង្កេតដោយឯករាជ្យ១ អំពីមូលហេតុនៃការធ្លាក់
យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅភាគខាងកើតរបស់ អ៊ុយក្រែននាខែកក្កដាកន្លងទៅ។ ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី២៩កញ្ញា នាយករដ្ឋមន្រ្តីហូឡង់បានលើកច្បាស់ថា របាយការណ៍ដំបូងរបស់គណៈកម្មា ធិការសន្តិសុខរបស់ហូឡង់គឺឯករាជ្យទាំងស្រុង។ លោក​ក៏បានសន្យាថា នឹង​ធានាដើម្បីការស៊ើបអង្កេតនេះមានចរិតលក្ខណៈឯករាជ្យ ហើយរាល់ការ សន្និដ្ឋាន
នឹងមានភស្តុតាងជាក់លាក់។ ក៏ក្នុងសន្និសីទកាសែតនេះដែរ លោក Mark Rutte បានសម្តែងក្តីសង្ឃឹមថា ក្រុមស៊ើបអង្កេតអាចនឹងត្រឡបមកកន្លែង កើតហេតុ
មុនរដូវរងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ