អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម- ទួរគីឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព

(VOVWORLD) - នារសៀលថ្ងៃ៣ មីនា នៅទីស្តីការរដ្ឋាភិបាល ទីក្រុងហាណូយ ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានជួប សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan។

អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម- ទួរគីឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព - ảnh 1ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានជួប សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan។ (រូបថត៖TTXVN)
នៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បាន អះអាងថា ទួរគីគឺជាដៃគូសំខាន់ជួរមុខរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធ ភាព ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បាន ស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តន៍ខ្លឹមសារកិច្ចសហប្រតិបត្តិការជាអាទិភាព រួមទាំងការលើកកំពស់ទំនាក់ទំនងវៀតណាម - ទួរគី; បន្តជំរុញការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; សម្របសម្រួល និងការគាំទ្រគ្នាទៅ វិញទៅមកនៅក្នុងអង្គការអន្តរជាតិ; លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិ ការទ្វេភាគី ដូចជាគណៈកម្មការចម្រុះ និងការពិគ្រោះយោបល់នយោបាយ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានអះអាងនូវការ គោរពចំពោះទំនាក់ទំនងជាមួយវៀតណាម - ដែលជាដៃគូជួរមុខរបស់ទួរគីនៅអាស៊ី អាគ្នេយ៍ ហើយឲ្យដឹងថា ទួរគីកំពុងជំរុញយ៉ាងសកម្មដើម្បីសម្រេចការលើកកំពស់ ទំនាក់ទំនងជាមួយវៀតណាមនាពេលខាងមុខ ហើយមានបំណងចង់ជំរុញកិច្ចសហ ប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ