អភិវឌ្ឍន៍យ៉ាង​ខ្លាំងទំនាក់​ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយកាណាដា-វៀតណាម​

(VOVWORLD) - នេះជាសេចក្តីបញ្ជាក់ដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោកស្រី Stefanie Beck នារសៀលថ្ងៃទី ២០ កុម្ភៈ នៅទីក្រុងហាណូយ ក្នុងឱកាសដែលលោកស្រី Stefanie Beck អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចសន្ទនាគោលនយោបាយអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម-កាណាដា លើកទី៣។

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-កាណាដា បន្តអភិវឌ្ឍកាន់តែមានស្ថិរភាព និងជាក់ស្តែងនាពេលខាងមុខ ភាគីទាំងពីរត្រូវជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; រក្សាឱ្យបានទៀងទាត់នូវយន្តការសន្ទនាទ្វេភាគីដែលមានស្រាប់ ដូចជា ការពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្ត្រីការបរទេស ការប្រឹក្សាគោលនយោបាយការពារជាតិ គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ។

អភិវឌ្ឍន៍យ៉ាង​ខ្លាំងទំនាក់​ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយកាណាដា-វៀតណាម​ - ảnh 1ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលស្វាគមន៍លោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា។ រូបថត៖ Trong Duc/VNA

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី Stefanie Beck បានអះអាងថា កាណាដាជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ហើយតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ជាពិសេសក្នុងដំណើរការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា។ អនុរដ្ឋមន្ត្រី Stefanie Beck បានអះអាងថា កាណាដានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងបានសន្យាបន្តជួយឧបត្ថម្ភវៀតណាមចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងសកម្មភាពរក្សាសន្តិភាពអ.ស.ប។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ