អាមេរិកបើកទូលាយទណ្ឌកម្មលើអ៊ីរ៉ង់

(VOVWORLD) - រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២០ ខែមីនា បានចេញផ្សាយបទដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់។ 
អាមេរិកបើកទូលាយទណ្ឌកម្មលើអ៊ីរ៉ង់ - ảnh 1រោងចក្រចម្រាញ់ប្រេងមួយនៅអ៊ីរ៉ង់ (រូបថត៖ IRNA/TTXVN)

នេះគឺជាការដាក់ទណ្ឌកម្មជុំទី ៤ ប្រឆាំងនឹងសកម្មភាពរបស់អ៊ីរ៉ង់ចាប់តាំងពីលោកប្រធានាធិបតី Trump បានប្រកាសកាលពីខែកុម្ភៈថា លោកនឹងដាក់ឡើងវិញនូវយុទ្ធនាការ "សម្ពាធអតិបរមា" សំដៅកាត់បន្ថយការនាំចេញរបស់ប្រទេសចុះកម្រិតសូន្យ។

ជាក់ស្តែង ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន១២ និងនាវាចំនួន៨ ដែលអាមេរិកជឿថា មានជាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូនប្រេងអ៊ីរ៉ង់រាប់លានបារ៉ែលទៅកាន់រោងចក្រចម្រាញ់ប្រេងឯកជន។

គួរកត់សម្គាល់ថា ការដាក់ទណ្ឌកម្មនេះ គឺជាគោលដៅដំបូងតម្រង់ទៅលើក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ ដែលមានមូលដ្ឋាននៅចិន។ មន្ត្រីអាមេរិកចាត់ទុកថា រោងចក្រចម្រាញ់ប្រេងមានជាប់ពាក់ព័ន្ធនឹងការលក់ប្រេងពីកប៉ាល់អ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្ម។

ជាការឆ្លើយតបនឹងទង្វើនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា ទីក្រុងប៉េកាំង តែងតែប្រឆាំងដាច់ខាតចំពោះទណ្ឌកម្មឯកតោភាគី ដែលសហរដ្ឋអាមេរិកដាក់ចេញដោយមិនសមហេតុផល និងផ្អែកលើច្បាប់របស់ខ្លួនតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ