អាមេរិកផ្អាកការរួមចំណែកហិរញ្ញវត្ថុដល់អង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា រដ្ឋបាល Trump បានផ្អាកការរួមចំណែកថវិកាឆ្នាំ សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ របស់ខ្លួនដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងក្របខ័ណ្ឌនៃដំណើរការពិនិត្យឡើងវិញ រាល់ខ្ទង់ហិរញ្ញប្បទាន សម្រាប់អង្គការអន្តរជាតិសំដៅកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ ពេលវេលាជាក់លាក់នៃការជូនដំណឹងអំពីការសម្រេចចិត្តទៅកាន់ WTO មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ការសម្រេចចិត្តនេះត្រូវបានរដ្ឋបាល Trump នាំចេញនៅក្នុងបរិបទប្រទេសនេះជំរុញខ្លាំងការអនុវត្តរបៀបវារៈ "អាមេរិកជាចម្បង" របស់ខ្លួន។ អាស្រ័យហេតុនេះ សហរដ្ឋអាមេរិកផ្តល់អាទិភាពលើគោលនយោបាយពន្ធទ្វេភាគី ដក ឬកាត់បន្ថយតួនាទីរបស់ខ្លួននៅក្នុងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក អង្គការសុខភាពពិភពលោកជាដើម។ ថវិកាប្រតិបត្តិការរបស់ WTO ក្នុងឆ្នាំ ២០២៤ គឺប្រហែល ២៣២លានដុល្លារ ដែលក្នុងនោះសហរដ្ឋអាមេរិកបានរួមចំណែកប្រហែល ១១% ដោយផ្អែកលើចំណែកនៃពាណិជ្ជកម្មពិភពលោករបស់ខ្លួន។ យោងតាមបទប្បញ្ញត្តិ WTO អាចចេញសេចក្តីសម្រេចផ្អាកពិន័យចំពោះប្រទេសជាសមាជិក ប្រសិនបើពួកគេខកខានមិនបានបង់វិភាគទានរបស់ពួកគេទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ