អាមេរិកស្នើបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា
Ba Thi – VOV អេហ្ស៊ីប -
(VOVWORLD) - ក្នុងអំឡុងពេលកិច្ចចរចាកំពុងដំណើរការនៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី ១៣ មីនាបេសកជនអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានស្នើឱ្យបន្តពេលវេលាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាមួយនឹងលក្ខខណ្ឌដោះលែងចំណាប់ខ្មាំង និងដកការហ៊ំព័ទ្ធលើសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅទីនោះ។
ជាក់ស្តែង យោងតាមសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា នឹងមានរយៈពេលពី ៤២-៥០ ថ្ងៃ។ ក្នុងអំឡុងពេលនេះ ចលនាហាម៉ាសបានដោះលែងចំណាប់ខ្មាំង ៥ នាក់នៅរស់ និងប្រគល់សាកសពមនុស្ស ១០ នាក់ផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែលបានអនុញ្ញាតឱ្យបន្តការបញ្ជូនជំនួយមនុស្សធម៌ពីខាងក្រៅចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ទន្ទឹមនឹងនោះ ភាគីនានាដំណើរការចរចារលើការបញ្ចប់ជម្លោះទាំងស្រុង។
គំនរបាក់បែកបន្ទាព់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ ហ្គាហ្សា (រូបថត៖ រ៉យទ័រ) |
ក្នុងករណីដែលអ៊ីស្រាអែលនិងក្រុមហាម៉ាសមិនសម្រេចបានកិច្ចព្រមព្រៀងមួយដោយផ្អែកលើសំណើថ្មីរបស់បេសកជនពិសេស Witkoff អ្នកសម្រុះ សម្រួលអន្តរជាតិនឹងជំរុញឱ្យភាគីទាំងពីរឆ្ពោះទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្នទ្រង់ទ្រាយតូចមួយ ដែលចំនួនចំណាប់ខ្មាំងត្រូវបានដោះលែងគឺតិចជាង។ គោលដៅនៃកិច្ចព្រមព្រៀងខ្នាតតូចគឺដើម្បីបង្កើតពេលវេលាបន្ថែមទៀតសម្រាប់ការចរចាបន្ត ជៀសវាងសេណារីយ៉ូដែលការចរចាររងការបរាជ័យទាំងស្រុង ហើយយុទ្ធនាការយោធាផ្ទុះឡើងម្តងទៀត៕
Ba Thi – VOV អេហ្ស៊ីប