អ៊ីរ៉ង់ប្តេជ្ញាចិត្តប្រឆាំងជំទាស់សំណើររបស់ប្រធានាធិបតីអាមេរិកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង តេអេរ៉ង់និងក្រុម P5 + 1 រួមមាន៖ រុស្ស៊ី  អាមេរិក ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់។
អ៊ីរ៉ង់ប្តេជ្ញាចិត្តប្រឆាំងជំទាស់សំណើររបស់ប្រធានាធិបតីអាមេរិកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អ៊ីរ៉ង់ប្តេជ្ញាចិត្តប្រឆាំងជំទាស់សំណើររបស់ប្រធានាធិបតីអាមេរិកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

នាថ្ងៃទី ៥ ឧសភា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូល អ៊ីរ៉ង់លោក Ali Shamkhani បានឲ្យដឹងថា៖ ប្រទេសខ្លួនបានប្តេជ្ញាច្រានចោលសំណើររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្ដីពីការផ្លាស់ប្តូរកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង តេអេរ៉ង់និងក្រុម P5 + 1 រួមមាន៖ រុស្ស៊ី  អាមេរិក ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់។ លោក Shamkhani បានសង្កត់ធ្ងន់ថា៖ សំណើរទាំងនេះគឺដូចអំពើធ្វើទុកបុកម្នេញ។ ថ្លែងមតិតាមរយៈទូរទស្សន៍ជាតិអ៊ីរ៉ង់ ក្នុងសារផ្ញើទៅកាន់ ប្រធានាធិបតី លោក Trump នោះ លោក Shamkhani បានលើកច្បាស់ថា៖ នេះគឺជាកិច្ចព្រមព្រៀងអន្តរជាតិ ព្រមទាំងអះអាងថា៖ អ៊ីរ៉ង់មានសមត្ថភាពវាយបរាជ័យកាវិការធ្វើទុកបុកម្នេញរបស់ប្រធានាធិបតីអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ