ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុ

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមុខងារមួយចំនួនស្តីពី សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីការបង្កើតនិងប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅវៀត ណាម។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានឲ្យដឹងថា សេចក្តីសម្រេចចិត្តត្រូវផ្តោតលើខ្លឹមសារនៃគោលការណ៍និងគោលនយោបាយក្របខ័ណ្ឌ; បន្តពិគ្រោះអំពីបទពិសោធន៍អន្តរជាតិ ដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាលក្នុងការចេញផ្សាយសេចក្តីសម្រេចចិត្តនិងឯកសារពាក់ព័ន្ធ ដើម្បីផ្តល់បទប្បញ្ញត្តិលម្អិត ធានាឲ្យបានសមស្របតាមទំលាប់អន្តរជាតិ និងតម្រូវការដែលបានដាក់ចេញ ទាក់ទងនឹងការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុ - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ដឹកនាំកិច្ចប្រជុំ។ រូបថត៖ VOV

សម្រាប់ទីក្រុងហូជីមិញ និងទីក្រុង Da Nang ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh បានស្នើឲ្យរៀបចំយ៉ាងសកម្មនូវសម្ភារៈបរិក្ខារ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ ទាក់ទងនឹងពេលវេលានៃការដាក់ជូនរដ្ឋសភា ការកសាងនិងដាក់ជូនសេចក្តីព្រាងសេចក្តីសម្រេចចិត្ត នឹងត្រូវអនុវត្តតាមនីតិវិធីនៅក្នុងសម័យប្រជុំតែ១  ដោយរំពឹងថា រដ្ឋាភិបាលនឹងបញ្ជូនសេចក្តីសម្រេចចិត្តទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តនៅសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នៅខែឧសភាខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ