ឧប្បត្តិហេតុធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង៖ រដ្ឋាភិបាលណែនាំឲ្យផ្តល់ជំនួយជាអតិបរមាដល់គ្រួសារជនរងគ្រោះ
(VOVWORLD) - នៅព្រឹកថ្ងៃទី ១ ខែមករា ក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការកណ្តាលទទួលបន្ទុកបង្ការ និងគ្រប់គ្រងគ្រោះថ្នាក់របស់កូរ៉េខាងត្បូង ប្រធានាធិប តី ស្តីទីលោក Choi Sang Mok បានបញ្ជាឱ្យអង្គភាពពាក់ព័ន្ធផ្តល់ជំនួយជាអតិបរមាដល់គ្រួសារជនរងគ្រោះដោយ សោកនាដកម្មអាកាសចរណ៍ Muan នៅថ្ងៃទី ២៩ ខែធ្នូ។
ក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីស្តីទី លោក Choi Sang Mok បានណែនាំឲ្យក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន រៀបចំប្រព័ន្ធឆ្លើយតបគ្រប់បញ្ហាជាមួយគ្រួសារជនរងគ្រោះ តាមរយៈមជ្ឈមណ្ឌលជំនួយគ្រោះមហន្តរាយ។ រាល់បញ្ហាដែលហួសពីសមត្ថភាព ត្រូវរាយការណ៍ភ្លាមៗទៅគណៈកម្មាធិការកណ្តាលទទួលបន្ទុកការបង្ការ និងគ្រប់គ្រងសុវត្ថិភាព; ក្រសួងនិងសាខាពាក់ព័ន្ធសម្របសម្រួលបង្កើតលក្ខខណ្ឌអតិបរមាសម្រាប់សាច់ញាតិគ្រួសារជនរងគ្រោះ។
ព័ត៌មានថ្មីបំផុតង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី ១ ខែមករា អត្តសញ្ញាណជនរងគ្រោះទាំង ១៧៩ នាក់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ Jeju Air ត្រូវបានកំណត់ហើយ៕