កំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរសម័យកាល

(VOVWORLD) - ថ្ងៃនេះជាថ្ងៃដំបូងនៃថ្ងៃឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ជាថ្ងៃដំបូងនៃឆ្នាំថ្មី តាមប្រតិទិនច័ន្ទគតិ។ នេះក៏ជាថ្ងៃចាប់ផ្តើមដំណើរការថ្មីៗជាច្រើន នាំប្រទេសឱ្យកាន់តែខ្លាំងក្លាលើមាគ៌ាអភិវឌ្ឍន៍។

ឆ្នាំ ២០២៥ គឺជាឆ្នាំដែលកំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរសម័យកាល បើកចេញយថាទស្សន៍ដ៏ភ្លឺស្វាងសម្រាប់អនាគតរបស់ប្រទេសជាតិ ក្នុងយុគសម័យថ្មី។ កម្មវីធីថ្ងៃនេះ ជាមួយប្រធានបទ “កំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរសម័យកាល" នឹងនាំមកជូនប្រិយមិត្តនូវចំណុចលេចធ្លោក្នុងការបោះជំហានយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។

វៀតណាម - ទីមកដល់សម្រាប់បញ្ហាសកលលោក

ចក្ខុវិស័យនិងការត្រិះរិះយុទ្ធសាស្ត្រលើកិច្ចការបរទេស រួមជាមួយនឹងសេច ក្តីសម្រេចចិត្ត និងទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពកិច្ចការបរទេស ជាពិសេសការលើកកំពស់ និងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ និងមិត្តជាប្រពៃណីក្នុងឆ្នាំ ២០២៤ បាននិងកំពុងបង្កើតការផ្លាស់ប្តូរជាមូល ដ្ឋានក្នុងស្ថានភាពកិច្ចការបរទេសរបស់វៀតណាម។ កិច្ចការបរទេសដែលអំណោយផលនិងបើកចំហ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពារ និងកសាងមាតុភូមិ។ លទ្ធផលទាំងនេះគឺជាកម្លាំងរុញច្រានឱ្យវៀតណាមបន្តក្លាយជាទីមកដល់សម្រាប់បញ្ហាសកលលោកនៅឆ្នាំ២០២៥។ 

កំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរសម័យកាល - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (ខែកញ្ញា ឆ្នាំ ២០២៤) (រូបថត៖ TTXVN)

នៅឆ្នាំ ២០២៥ បន្ទាប់ពីការចរចាអស់រយៈពេលជិត ៥ ឆ្នាំ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិត នឹងត្រូវបានបើកឱ្យចុះហត្ថលេខានៅទីក្រុងហាណូយ ហើយដាក់ឈ្មោះថា អនុសញ្ញាហាណូយ។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រកិច្ចការបរទេសពហុភាគី របស់វៀត ណាមពីព្រោះ ជាលើកដំបូងដែលទីមកដល់មួយកន្លែងរបស់វៀតណាមត្រូវបានចុះបញ្ជីនិងភ្ជាប់ជាមួយសន្ធិសញ្ញាពហុភាគីសកល សម្រាប់វិស័យមួយដែលអន្តរជាតិផ្តោតការយកចិត្តទុកដាក់ពិសេស។ ជម្រើសនេះជាសក្ខីភាពយ៉ាងច្បាស់ ដែលឆ្លុះបញ្ចាំងពីឋានៈនិងកិត្យានុភាពអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម។

ការដែលវៀតណាមដាក់ចេញសំណើរ ធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខា ជាថ្មីម្តងទៀតបានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគោរពច្បាប់អន្តរជាតិ និងជំរុញការចូលរួមយ៉ាងសកម្មចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកល។

នេះក៏ជាមរតកនៃសមិទ្ធិផលដែលបានមកពីការដែល ការទូតវៀតណាមបានដាក់ខ្លួនក្នុងលំហូរនៃសម័យកាល។ នោះជាចំណុចលេចធ្លោមួយនៃការទូតវៀត ណាម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា៖ “វៀតណាមបានដាក់ខ្លួននៅក្នុងលំហូរត្រឹមត្រូវនៃមនុស្សជាតិដែល កើតចេញពីមេរៀនសំខាន់មួយរបស់បក្ស គឺការរួមកម្លាំងជាតិ និងកម្លាំងនៃសម័យកាល។ យើងបានកំណត់យ៉ាងត្រឹមត្រូវនូវនិន្នាការក្នុងទំនាក់ទំនងអន្តរជាតិ។ លំហូរអន្តរជាតិនៅទីនេះ អាចត្រូវបានយល់ថា ជានិន្នាការអន្តរជាតិវិជ្ជមាន ដូចជានិន្នាការនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; និន្នាការនៃការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ...។ យើងបានកំណត់និន្នាការទាំងអស់នោះ ហើយដាក់ខ្លួនយើងនៅក្នុងលំហូរទូទៅនៃសហគមន៍អន្តរជាតិ។ តាមនោះ បម្រើដល់គោលដៅអភិវឌ្ឍន៍”។

ក្នុងឆ្នាំ ២០២៥ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ាន កិច្ច សហប្រតិបត្តិការភាពជាដៃគូលើកទី ៤ សម្រាប់កំណើនបៃតង និងកិច្ចប្រជុំកំពូលនៃគោលដៅសកល (P4G) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD); បន្តទទួលខុសត្រូវនិងភារកិច្ចសំខាន់ៗនៅក្នុងអង្គការនិងវេទិកាពហុភាគី...។ ដូចទៅនឹងសេចក្តីបញ្ជាក់របស់អគ្គលេខាបក្ស លោក តូ ឡឹម នៅពេលថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (នៃខែកញ្ញា ឆ្នាំ ២០២៤)៖

“នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ប្រទេសនីមួយៗសុទ្ធតែដើរតួនាទីសំខាន់។ វៀតណាមកំពុងខិតខំនិងពន្លឿនដើម្បីសម្រេចបាននូវអនាគតប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តរភាព មិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោកទៀតផង។ នោះគឺជាចក្ខុវិស័យ ជាគោលដៅ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ”។

ចក្ខុវិស័យ គោលដៅ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះ សហគមន៍អន្តរជាតិក្នុងឆ្នាំ ២០២៥ ត្រូវបានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ធ្វើការវិភាគយ៉ាងដូច្នេះ៖ “ឋានៈនិងកម្លាំងថ្មីរបស់ប្រទេសជាតិអនុញ្ញាតឱ្យយើងនៅក្នុងរយៈពេលថ្មីនេះ មិនត្រឹមតែចូលរួមក្នុងការកសាងនិងបង្កើតស្ថាប័នពហុភាគី និងចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់ប្រទេសផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តួនាទីស្នូល និងតួនាទីជាអ្នកដឹកនាំរបស់យើងលើបញ្ហានិងយន្តការសំខាន់ៗជាយុទ្ធសាស្ត្រផងដែរ។ នៅឆ្នាំ២០២៥ កិច្ចការបរទេសពហុភាគីនឹងផ្តោតសំខាន់លើការរៀបចំល្អរាល់ព្រឹត្តិការណ៍ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ វៀតណាមបន្តឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៦-២០២៨ ហើយជាលើកដំបូងដែលមានបេក្ខជនសម្រាប់តំណែងជាចៅក្រមតុលាការអន្តរជាតិ ស្តីពីច្បាប់សមុទ្រ (ITLOS) អាណត្តិ ២០២៦ -២០៣៥។ វៀតណាមក៏នឹងចូលរួមចំណែកយ៉ាងសកម្ម និងទទួលខុសត្រូវបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសាកល ដូចជា៖ បម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធ; ចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។

វៀតណាម - តារាកំពុងរះរបស់អាស៊ី

វៀតណាមមិនត្រឹមតែជាទីមកដល់សម្រាប់បញ្ហាសកល ក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះទេ ថែមទាំងបានកំណត់ទីតាំងខ្លួនឯងតាមរយៈសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាយថាទស្សន៍អភិវឌ្ឍន៍នាពេលអនាគតក្នុងតំបន់ទៀតផង។

កំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរសម័យកាល - ảnh 2សៀវភៅ "វៀតណាម - តារាកំពុងរះនៅអាស៊ី" ត្រូវបានចងក្រងដោយអ្នកនិពន្ធពីរនាក់គឺ Sam Korsmoe (អាមេរិក) និង Brook Taylor (នូវែលសេឡង់) (រូបថត៖ thuonghieucongluan.com.vn)
យោងតាមអ្នកនិពន្ធទាំងពីររូបSam Korsmoe (អាមេរិក) និង Brook Taylor (នូវែលសេឡង់)   ក្នុងពិធីសម្ពោធសៀវភៅ "វៀតណាម - តារាកំពុង រះនៅអាស៊ី" ដែលចងក្រងដោយអ្នកនិពន្ធពីររូប វៀតណាមបានប្រែក្លាយពីប្រទេសក្រីក្របំផុតមួយនៅអាស៊ី ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ វៀតណាមជាតារាដែលកំពុងរះរបស់អាស៊ី ហើយនឹងបន្តរីកចម្រើននិងអភិវឌ្ឍក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ក្នុងតំបន់ ស្រដៀងទៅនឹងប្រទេសតៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេនៅអាស៊ី។  លោក Brook Taylor បានលើកឡើងថា៖ “ខ្ញុំជឿជាក់ថា សុន្ទរកថារបស់លោកអគ្គលេខាបក្ស តូ ឡឹម អំពីយុគសម័យថ្មីរបស់វៀតណាម គឺជាប្រភពបំផុសគំនិតសម្រាប់វៀត ណាមឱ្យមានមហិច្ឆិតាជាង និងសុបិនលើអ្វីដែលធំធេងជាងនេះ។ មនុស្សជាច្រើនជឿថា ពួកគេអាចសម្រេចបាននូវអ្វីដែលធំជាងនេះ។ នោះគឺជាទំនុកចិត្ត មោទនភាព និងការទទួលស្គាល់។ យើងជឿជាក់ថា វៀតណាមពិតជាអាចក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខជាពុំខាន”។
ប្រសិនបើ Sam Korsmoe និង Brook Taylor ជឿជាក់ថា វៀតណាមអាចក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខនោះ សម្រាប់លោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមគឺការខិតខំប្រឹងប្រែងដ៏សំខាន់របស់វៀតណាមនឹងនាំមកនូវលទ្ធផលវិជ្ជមានយ៉ាងខ្លាំងនៅឆ្នាំ ២០២៥។
កំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរសម័យកាល - ảnh 3លោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ VOV)

អ្នកយកព័ត៌មាន៖ ជម្រាបសួរលោកឯកអគ្គរដ្ឋទូត វៀតណាមកំពុងបោះជំហានយ៉ាងខ្លាំងដើម្បីចូលទៅក្នុងយុគសម័យថ្មី ដូច្នេះតើលោកឯកអគ្គរដ្ឋទូតមានក្តីសង្ឃឹមអ្វីខ្លះសម្រាប់វៀតណាម?

លោកឯកអគ្គរដ្ឋទូត៖ “ទាំងនេះគឺជាការផ្លាស់ប្តូរដែលវៀតណាមកំពុងអនុវត្តន៍ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស លោកតូ ឡឹម ដែលសម្រេចដោយវៀតណាមខ្លួនឯង។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ហើយខ្ញុំជឿថា លទ្ធផលនឹងមានភាពវិជ្ជមាន។ នៅពេលដែលវៀតណាមបង្រួមក្បាលម៉ាស៊ីនរដ្ឋបាល ខណៈដែល វៀតណាមបង្កើតរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព វិនិយោគិននឹងជឿជាក់ថា រដ្ឋាភិបាលអាចធ្វើការសម្រេចចិត្តបានរហ័ស ហើយអ្នកវិនិយោគនឹងមានលទ្ធភាពទទួលបានថាមពលស្អាត អាចការពារកម្មសិទ្ធិបញ្ញា មានកម្លាំងពលកម្មខ្លាំងមាំមួន។ នឹងមានអ្នកវិនិយោគកាន់តែច្រើន រួមទាំងវិនិយោគិនអាមេរិកនឹងមកទីនេះដើម្បីចូលរួមនិងទទួលបានអត្ថប្រយោជន៍ពីការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាមដែរ”។

អ្នកយកព័ត៌មាន៖ វៀតណាមចង់សម្រេចបានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ដែលជាខួបគម្រប់ ១០០ឆ្នាំនៃការបង្កើតរបស់ខ្លួន។ ដូច្នេះ តើលោកឯកអគ្គរដ្ឋទូតមានទស្សនៈយ៉ាងណាចំពោះសក្តានុពលដើម្បីសម្រេចបានគោលដៅនោះ?

លោកឯកអគ្គរដ្ឋទូត៖ “មានសក្ដានុពលជាច្រើននៅក្នុងប្រទេសវៀតណាម ហើយត្រូវការបើកទូលាយដំណើរការ ដោយអនុញ្ញត្តិឲ្យអ្នកច្នៃប្រឌិត និងអ្នកចាប់ផ្តើមអាជីវកម្មវៀតណាមបញ្ចេញស្មារតីសហគ្រិនភាព និងជោគ ជ័យ។ ជាមួយនឹងប្រជាជនវ័យក្មេង ស្វាហាប់ ពេញកម្លាំងរស់ វៀតណាមមានឱកាសច្រើន ហើយខ្ញុំចង់មានការធានាថា យុវជនមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅក្នុងប្រទេសមួយដែលពួកគេអាចមានគំនិត ពួកគេអាចប្រតិបត្តិការ និងបង្កើតអាជីវកម្មទទួលបានជោគជ័យ។ ហើយខ្ញុំគិតថា ចំណុចខ្លាំងមួយរបស់វៀតណាមគឺប្រជាជន មានសុទិដ្ឋិនិយមចំពោះអនាគត ដោយសង្ឃឹមថា ថ្ងៃស្អែកនឹងប្រសើរជាងថ្ងៃនេះ។ ខ្ញុំគិតថា ក្តីសង្ឃឹម និងសុទិដ្ឋិនិយមគឺជាអត្តចរិតរបស់ប្រជាជាតិវៀតណាម។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ និងកោតសរសើរចំពោះប្រការនេះ”។

បោះជំហានទៅមុខជាមួយសម័យកាល

សម្រាប់ប្រជាជនវៀតណាម ឆ្នាំម្សាញ់ សប្តស័ក ២០២៥ មិនមែនគ្រាន់តែជាសញ្ញាសម្គាល់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដើម្បីវៀតណាមត្រៀមរៀបចំសម្រាប់យុគសម័យស្ទុះឈានទៅមុខ របស់ប្រទេសជាតិ។ យុគសម័យនោះផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសម័យកាល និងការអភិវឌ្ឍរបស់ពិភពលោក ហើយជាឱកាសសម្រាប់វៀតណាមបោះជំហានទៅមុខតាមសម័យកាល។

កំណត់ទីតាំងរបស់វៀតណាមក្នុងលំហូរសម័យកាល - ảnh 4លោកអគ្គលេខាបក្ស តូ ឡឹមជាមួយអាណិកជនវៀតណាម (រូបថត៖ VOV)

លោកអគ្គលេខាបក្សតូ ឡឹម អញ្ជើញគូសបញ្ជាក់ម្តងហើយម្តងទៀតថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ គឺជារយៈពេលនៃឱកាសយុទ្ធសាស្ត្រដ៏សំខាន់  នៃបដិវត្តន៍វៀតណាម ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស បង្កើតបុព្វបទរឹងមាំសម្រាប់សម្រេចបាននូវគោលដៅ ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ។

“ដំណើរការអភិវឌ្ឍន៍របស់ប្រទេសគឺខ្លាំងក្លា។ ប៉ុន្តែក្រឡេកមកមើលទៅប្អូននិងមិត្តភ័ក្តិខ្ញុំឃើញថា ពួកគេក៏មានការអភិវឌ្ឍយ៉ាងរហ័សណាស់ដែរ។ ជាងពេលណាៗទាំងអស់ នេះជាពេលដែលយើងត្រូវស្ទុះឈានទៅមុខ ហើយរត់ឱ្យលឿនដើម្បីបណ្តេញតាមទាន់ពិភពលោក។ នេះជាឱកាស។ ការរំលងឱកាស គឺមានកំហុសជាមួយប្រទេសជាតិនិងប្រជាជន”។

ចាប់ពីពេលនេះទៅ វៀតណាមផ្តោតលើធនធានជាច្រើនលើការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដើម្បីដាក់ទីតាំងវៀតណាមនៅលើផែនទីបច្ចេកវិទ្យាពិភពលោក។ ខិតខំក្នុងរយៈពេល ៥ ឆ្នាំខាងមុខ វៀតណាមនឹងជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ នៅអាស៊ីអាគ្នេយ៍ និងកំពូល ៥០ នៅលើពិភពលោកក្នុងការប្រកួតប្រជែងផ្នែកឌីជីថល។  ក្នុងរយៈពេល ២០ ឆ្នាំទៀត វៀតណាមឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ផ្អែកលើវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ដោយវិស័យសេដ្ឋកិច្ចសំខាន់ៗឈានដល់កម្រិត ជឿនលឿន និងរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល។

ប្រជាជនវៀតណាមជាច្រើនក៏ជឿជាក់ដែរថា អនាគតរបស់ប្រទេសកាន់ តែប្រសើរឡើង។

យើងជឿលើស្មារតីវៀតណាម យើងជឿលើប្រជាជនវៀតណាម។ នេះគឺជាពេលវេលាមាសដើម្បីណែនាំដល់ពិភពលោកនូវប្រទេសវៀតណាមដែលមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដែលជាប្រទេសវៀតណាមដែលត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅកាន់ជំពូកដ៏ល្អប្រសើរមួយ។
នេះជាឆ្នាំដំបូងដែលយើងរៀបចំសម្រាប់យុគសម័យ នៃការផ្លាស់ប្តូររបស់ប្រទេសជាតិ។ ខ្ញុំនិងជនជាតិវៀតណាមនៅក្រៅប្រទេសងាកមកប្រទេសជាតិ ឆ្ពោះទៅវៀតណាមដើម្បីរួមជាមួយបក្ស និងរដ្ឋ អភិវឌ្ឍន៍និងកសាងប្រទេសជាតិ។

ប្រជាជនវៀតណាមកំពុងនៅចំពោះមុខឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំប្រទេសចូលទៅក្នុងយុគសម័យស្ទុះឈានទៅមុខ ដោយកំណត់ទីតាំង វៀតណាមក្នុងលំហូរនៃសម័យកាល។ វៀតណាមបានកំណត់ឋានៈ និងដាក់ខ្លួននៅក្នុងលំហូរដ៏ត្រឹមត្រូវនៃមនុស្សជាតិ កំណត់យ៉ាងត្រឹមត្រូវនូវនិន្នាការទំនាក់ទំនងអន្តរជាតិជាវិជ្ជមាន ហើយនឹងទាញយកប្រយោជន៍ពីឱកាសនោះ ដើម្បីសម្រេចប្រកបដោយជោគជ័យបាននូវគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ