ការស្ទុះឈានទៅមុខក្នុងសមាហរណកម្មអន្តរជាតិ

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកតូ ឡឹម នៅថ្ងៃនេះមានអត្ថបទមួយដែលមានចំណងជើង ថា ការស្ទុះឈានទៅមុខក្នុងសមាហរណកម្មអន្តរជាតិ។ អត្ថបទនេះសង្កត់ធ្ងន់ថា សមាហរណកម្មអន្តរជាតិ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ សំដៅពង្រឹងឋានៈនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខជាតិ និងលើកកម្ពស់ឥទ្ធិពលរបស់ប្រទេសនៅលើផែនទីពិភពលោក។ ជាបន្តទៅនេះសូមអញ្ជើញលោកអ្នកនាងស្តាប់ខ្លឹមសារដកស្រង់ ក្នុងអត្ថបទរបស់លោកអគ្គលេខាបក្សតូ ឡឹម។

ការស្ទុះឈានទៅមុខក្នុងសមាហរណកម្មអន្តរជាតិ  - ảnh 1អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម  (រូបថត៖ VGP)

ក្រឡេកមើលឡើងវិញលើប្រវត្តិសាស្រ្តនៃបដិវត្តន៍វៀតណាម  សមាហរណកម្មនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិតែងតែផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនៃសម័យកាល។ តាំងពីដើមដំបូងនៃការបង្កើតប្រទេសមក ក្នុងលិខិតផ្ញើជូនអង្គការសហប្រជាជាតិ លោកប្រធានហូជីមិញបានបញ្ជាក់យ៉ាងច្បាស់នូវស្មារតីថា វៀតណាមចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ ដោយបង្ហាញនូវបំណងចង់ “អនុវត្តគោលនយោបាយបើកចំហ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។ នេះអាចចាត់ទុកថាជា “សេចក្តីប្រកាស” ដើមដំបូង ស្តីពីវិធីសាស្ត្ររអភិក្រមរបស់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ចំពោះសហគមន៍អន្តរជាតិ។

សមាហរណកម្មគឺជាស្មារតីក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម គ្រប់សម័យកាល

គំនិត “រួមបញ្ចូលកម្លាំងជាតិជាមួយកម្លាំងសម័យកាល” ត្រូវបានបក្សកុម្មុយនិស្តវៀតណាមអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ដែលតែងតែផ្សាភ្ជាប់បដិវត្តន៍វៀតណាមជាមួយនឹងនិន្នាការជឿនលឿននៃសម័យកាល និងបុព្វហេតុរួមរបស់មនុស្សជាតិ។

ឈានចូលដល់សម័យកាលផ្លាស់ប្តូរថ្មី បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា ប្រសិនបើខ្លួនចង់បានសន្តិភាពនិងការអភិវឌ្ឍ ត្រូវតែបើកទ្វារជាមួយពិភពខាងក្រៅ និងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដែលក្នុងនោះ សមាហរណកម្មអន្តរជាតិគឺជាទម្រង់មួយនិងជាកម្រិតខ្ពស់នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អាចនិយាយម្យ៉ាងវិញទៀតថា សមាហរណកម្មអន្តរជាតិគឺ "ដាក់ប្រទេសចូលក្នុងលំហូរនៃសម័យកាល  មានចង្វាក់បេះដូងរួម រួមជាមួយដង្ហើមសម័យកាល” បង្កើនកម្លាំងរបស់ខ្លួនតាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក។ បក្សកុម្មុយ និស្តវៀតណាមបានដាក់ចេញគោលនយោបាយសមាហរណកម្ម អន្តរជាតិ ដោយចូលរួមសមាហរណកម្មសេដ្ឋកិច្ចដំបូង បន្ទាប់មកសមាហរណកម្មទូលំទូលាយ បើកទូលាយទំនាក់ទំនងជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិ ឆ្លៀតយកធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម  លើកកំពស់តួនាទីនិងឋានៈរបស់ប្រទេសជាតិ នាំវៀតណាមចូលរួមសមហរណកម្មក្នុងខឿននយោបាយពិភពលោក ខឿនសេដ្ឋកិច្ចអន្តរជាតិ និងខឿនអរិយធម៌មនុស្សជាតិ។

វៀតណាមកំពុងឈានចូលយុគសម័យស្ទុះឈានទៅមុខ ដោយឆ្ពោះទៅរកភាពចម្រុងចម្រើន ខ្លាំងក្លា  “ប្រជាជនមានបាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌" ដែលទាមទារនូវឋានៈថ្មី ការត្រិះរិះថ្មី និងវិធីសាស្រ្តអភិក្រមថ្មីសម្រាប់សមាហរណកម្មអន្តរជាតិ។ ការចេញផ្សាយនូវសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៩   ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពី "ការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី" គឺជា "សេចក្តីសម្រេចមានលក្ខណៈទម្លុះទម្លាយ" ដែលជាចំណុចរបត់ប្រវត្តិសាស្ត្រក្នុងដំណើរការសមាហរណកម្ម របស់ប្រទេសជាតិ ដោយដាក់សមាហរណកម្មអន្តរជាតិជាកម្លាំងចលករដ៏សំខាន់ដើម្បីនាំប្រទេសទៅកាន់យុគសម័យថ្មី។

ដំណោះស្រាយខ្លាំងក្លារសម្រាប់សមាហរណកម្មអន្តរជាតិក្នុងសម័យកាលថ្មី

អត្ថបទបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលបដិវត្តន៍បច្ចុប្បន្ន គោល ការណ៍ណែនាំ និងគោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីសមាហរណកម្មអន្តរជាតិ តម្រូវការ ភារកិច្ច ឱកាស សិទ្ធិ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ ចាំបាច់ត្រូវផ្សព្វផ្សាយ និងជ្រួតជ្រាបឲ្យបានហ្មត់ចត់នៅក្នុងបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល។

សមាហរណកម្មសេដ្ឋកិច្ចត្រូវតែត្រូវបានកំណត់ថា ជាចំណុចកណ្តាល សមាហរណកម្មក្នុងវិស័យផ្សេងទៀត ត្រូវតែជួយសម្រួលដល់សមាហរណកម្មសេដ្ឋកិច្ចដែលមានអាទិភាពកំពូលគឺការរៀបចំឡើងវិញ រចនាសម្ព័ន្ធសេដ្ឋកិច្ច ការច្នៃប្រឌិតគំរូកំណើន និងការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។

ជាមួយគ្នានោះ វៀតណាមក៏ត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរាល់ការ ប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងអន្តរជាតិ   ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ដើម្បីបង្កើនទំនាក់ទំនងផលប្រយោជន៍ និងជៀសវាងការពឹងផ្អែកលើដៃគូមួយចំនួន។ បង្កើតយន្តការនិងគោលនយោបាយជាក់ស្តែង ឲ្យបានសមស្រប ដើម្បីលើកកម្ពស់ការទាក់ទាញគម្រោងមានទុន វិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យដែលទើបលេចចេញនិងសំខាន់ៗ ដូចជា បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ បន្ទះឈីបសឺមីកុងឌុកទ័រនិងបញ្ញាសិប្បនិម្មិត។

សមាហរណកម្មក្នុងវិស័យនយោបាយ សន្តិសុខ និងការពារជាតិ ត្រូវតែឆ្ពោះទៅ គោលដៅពង្រឹងសក្តានុពល និងឋានៈរបស់ប្រទេស ការពារមាតុភូមិតាំងពីចម្ងាយ   ។ ជាមួយនឹងមុខតំណែង និងឋានៈថ្មី វៀតណាមអាចស្ទុះទៅមុខ ដើម្បីដើរតួនាទីសំខាន់ ដឹកនាំសម្រុះសម្រួលនៅក្នុងវិស័យសមស្រប; រួមចំណែកយ៉ាងសកម្មបន្ថែមទៀតដល់សកម្មភាពរក្សាសន្តិភាពអន្តរជាតិ ការស្វែងរក និងជួយសង្គ្រោះ ធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ អភិវឌ្ឍឧស្សាហកម្មការពារជាតិ សន្តិសុខប្រកបដោយភាពខ្លួនទីពឹងខ្លួន ទំនើប និងបត់បែន។

អត្ថបទនេះសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវតែត្រូវបានកំណត់ថាជារបកគំហើញដ៏សំខាន់កំពូល។ ដូច្នេះ សមាហរណកម្មអន្តរជាតិក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវតែឆ្ពោះទៅស្តង់ដារ និងបទប្បញ្ញត្តិជាតិ ដោយផ្សាភ្ជាប់ជាមួយនឹងស្តង់ដារ និងទម្លាប់ ជឿនលឿនរបស់អន្តរជាតិ។

វៀតណាមក៏នឹងត្រូវបង្កើនការសុក្រិតរបៀបរបប និងគោលនយោបាយផងដែរ។ ក្នុងនោះ  ជំរុញការពិនិត្យឡើងវិញច្បាប់អន្តរជាតិ ដើម្បីអនុវត្តកាតព្វកិច្ច និងការប្តេជ្ញាចិត្តអន្តរជាតិយ៉ាងពេញលេញ ស្របគ្នា និងប្រកបដោយប្រសិទ្ធភាព។ អង្គការ និងសហជីពត្រូវពង្រឹងការត្រួតពិនិត្យការអនុវត្តគោលនយោបាយ ច្បាប់ និងការប្តេជ្ញាចិត្តលើសមាហរណកម្មអន្តរជាតិ។

នៅក្នុងពិភពលោកពឹងផ្អែកលើគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍរបស់ប្រទេសនីមួយៗមិនអាចនៅដាច់ពីគេបានទេ ពោលគឺ មិនអាចឈរនៅខាងក្រៅឥទ្ធិពលនៃពិភពលោក និងសម័យកាលឡើយ។ វៀត ណាមត្រូវតែបន្តដើរតាមចលនារបស់ពិភពលោក ស្វែងរកមាគ៌ានាំមកសន្តិភាព ស្ថិរភាព វិបុលភាព ការអភិវឌ្ឍ និងកសាងឋានៈកាន់តែខ្ពស់ជាងសម្រាប់ប្រទេសជាតិក្នុងយុគសម័យថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ