បេសកកម្មរបស់យុវជន

(VOVWORLD) - សារសំខាន់ដែលអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកតូ ឡឹមនិងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញទើបបានផ្ញើជូនយុវជនក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០២៥) បានបង្ហាញយ៉ាងច្បាស់នូវបេសកម្មរបស់យុវជនក្នុងយុគ្គសម័យថ្មី របស់ប្រទេសជាតិ។ ប្រការនេះកាន់តែមានអត្ថន័យនៅក្នុងបរិបទដែលនាពេលថ្មីៗនេះ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីវិធីសាស្ត្រលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

បេសកកម្មរបស់យុវជន  - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូយុវជន  (រូបថត៖ VGP/Nhat Bac)

បច្ចុប្បន្នយុវជនស្រូបយកប្រមាណ ២០% នៃចំនួនប្រជាជនវៀតណាម។ ពួកគេគឺជាធនធានចម្បងសម្រាប់ការកសាងនិងអភិវឌ្ឍន៍កម្លាំងផលិតកម្មថ្មី ហើយទន្ទឹមជាមួយគ្នានោះ ជាជួរកម្លាំងត្រួសត្រាយដែលចូលរួមក្នុងវិស័យថ្មីៗ។

សញ្ញាសម្គាល់លេចធ្លោរបស់យុវជនចំពោះសេដ្ឋកិច្ចឌីជីថល

យុវជនសព្វថ្ងៃនេះគឺជាជំនាន់ដែលកើតមកនៅក្នុងយុគសម័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល។ ពួកគេគឺជាអ្នកត្រួសត្រាយ ជាកម្លាំងស្នូល កម្លាំងច្នៃប្រឌិត ដែលមានសមត្ថភាពអភិក្រមយ៉ាងឆាប់សហ័ស និងធ្វើជាម្ចាស់នៃការស្រាវជ្រាវ ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ការច្នៃប្រឌិត ការចាប់ផ្ដើមអាជីវកម្ម និងការផ្លាស់ប្តូរឌីជីថលជាតិ។

បើយោងទៅតាមស្ថានភាពជាក់ស្តែង ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យាដែលដឹកនាំដោយយុវជនបានអនុវត្តគម្រោងបច្ចេកវិទ្យា AI និងឌីជីថលជាច្រើន ដែលមានតម្លៃវិនិយោគសរុបរហូតដល់រាប់សិបលានដុល្លារអាមេរិក។

យុវជនជាអ្នកត្រួសត្រាយផ្លូវក្នុងការធ្វើឌីជីថលទិន្នន័យអំពីបេតិកភណ្ឌវប្បធម៌ និងអាសយដ្ឋានពណ៌ក្រហម; បង្កើតឡើងវេទិកាអនឡាញជាច្រើនដើម្បីឧទ្ទេសនាមនូវសិល្បៈប្រពៃណីដូចជា៖ Cheo, Tuong, Cai Luong។ សិល្បករវ័យក្មេងជាច្រើនបានសម្របសម្រួល និងរួមបញ្ចូលតន្ត្រីប្រជាប្រិយជាមួយនឹងតន្ត្រីសហសម័យ ដែលទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។

ជារៀងរាល់ឆ្នាំ មាននិស្សិតរាប់ម៉ឺននាក់ចូលរួមក្នុងការផ្លាស់ប្តូរអន្តរជាតិ ជំរុញការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការសិក្សា។ អ្នកវិទ្យាសាស្ត្រវ័យក្មេងជាច្រើនរបស់វៀតណាមមានគម្រោងស្រាវជ្រាវដែលអាចអនុវត្តបានខ្ពស់ដែលត្រូវបានអន្តរជាតិទទួលស្គាល់។

យុវជន ២០ លាននាក់នឹងជាអ្នកសម្រេចចិត្តអំពីឋានៈនិងតួនាទីរបស់ វៀតណាមក្នុងយុគសម័យឌីជីថល

ប្រទេសជាតិកំពុងឈានចូលយុគសម័យថ្មី; អត្រាកំណើននៅឆ្នាំ ២០២៥ ត្រូវខិតខំសម្រេចឲ្យបានយ៉ាងតិច ៨% សំដៅឈានដល់សម្រេចបានពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦ - ២០៣០។ នៅឆ្នាំ ២០៤៥ គូសសញ្ញាសម្គាល់ព្រឹត្តិការណ៍សំខាន់នៃខួបលើកទី ១០០ ទិវាបង្កើតប្រទេសជាតិ វៀត ណាមបានដាក់ចេញគោលដៅយុទ្ធសាស្ត្រ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ ដើម្បីសម្រេចបាននូវគោលដៅនេះ បក្សនិងរដ្ឋបានកំណត់យ៉ាងច្បាស់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិជាសសរស្តម្ភសំខាន់ៗ ជាដំណោះស្រាយស្នូល និងជាវិធីសាស្ត្រទម្លុះទម្លាយដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញ។

ក្នុងនោះ វៀតណាមត្រូវមានជំនាន់យុវជនមួយ ដែលមិនត្រឹមតែមានបញ្ញាពូកែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពរប្រកួតប្រជែងគ្រប់គ្រាន់ ដើម្បីជួយប្រទេសជាតិប្រកៀកស្មាជាមួយមហាអំណាចពិភពលោក អះអាង ពីតួនាទីនិងឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិទៀតផង។

ដូច្នេះ តួនាទីត្រួសត្រាយរបស់យុវជនវៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីវីធីសាស្ត្រលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; សេចក្តីសម្រេចចិត្តលេខ ១៩៣ របស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួន និងសេចក្តីសម្រេចចិត្តលេខ ០៣ របស់រដ្ឋាភិបាលស្តីពីកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧។

បេសកកម្មរបស់យុវជន  - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម តែងតែដាក់យុវជនជាចំណុចកណ្តាលនៃបញ្ហាធំៗជាច្រើនរបស់ប្រទេសជាតិ (រូបថត៖ VGP/Duc Tuan)

ឈរលើស្មារតីនោះ យុវជនវៀតណាមប្រមាណ ២០ លាននាក់កំពុងម្ចាស់ការ បន្តទទួលយកចំណេះដឹង ច្បាមជាប់និន្នាការបច្ចេកវិទ្យាសកល ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ និងសេដ្ឋកិច្ចឌីជីថល។ល។ ចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងអនុវត្តបច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីជួយប្រទេសអភិវឌ្ឍប្រកបដោយចីរភាព។ អញ្ជើញថ្លែងមតិក្នុងមហាសន្និបាតជាតិលើកទី៩ នៃសម្ព័ន្ធសមាគមយុវជនវៀតណាមអាណត្តិ ២០២៤ - ២០២៩ នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ អគ្គលេខាបក្ស លោក តូ ឡឹមមានប្រសាសាន៍យ៉ាងច្បាស់ថា៖

“បក្ស រដ្ឋ តែងតែជឿជាក់យ៉ាងជ្រាលជ្រៅទៅលើកម្លាំងយុវជន ជានិច្ចកាលដាក់យុវជនជាមជ្ឈភាពក្នុងបញ្ហាធំៗរបស់ប្រទេសជាតិ។ ចាត់ទុកយុវជនជាកត្តាស្នូលក្នុងការកំណត់ និងអភិវឌ្ឍន៍អនាគតរបស់ប្រទេសជាតិ។ ចាត់ទុកការរីកធំធាត់របស់យុវជនជាជោគជ័យរបស់បក្ស ជាជ័យជំនះនៃបុព្វហេតុបដិវត្តន៍ និងជាការថិតថេរជានិរន្តរបស់ប្រទេសជាតិ”។

នៅក្នុងសារលិខិតផ្ញើរទៅកាន់យុវជន (នៅឆ្នាំ ១៩៤៧) លោកប្រធាន ហូជីមិញបានអះអាងថា៖ "យុវជនគឺជាម្ចាស់អនាគតរបស់ប្រទេសជាតិ។ ប្រទេសជាតិមានភាពរុងរឿង ឬការធ្លាក់ចុះ មានភាពទន់ខ្សោយ ឬភាពរឹងមាំ គឺអាស្រ័យទៅលើយុវជនទាំងស្រុង”។

ក្នុងយុគសម័យថ្មី យុវជនវៀតណាមមិនត្រឹមតែជាអ្នកទទួលផលពីសមិទ្ធិ ផលប៉ុណ្ណោះទេ ថែមទាំងជាអ្នកត្រួសត្រាយ មានទំនួលខុសត្រូវ ក្នុងការដឹកនាំប្រទេសជាតិទៀតផង។ ដូច្នេះហើយ ការតាំងចិត្តរបស់យុវជនម្នាក់ៗ ក្នុងការធ្វើសកម្មភាព ប្រែក្លាយសេចក្តីប្រាថ្នាឱ្យក្លាយជាការពិត និងរួមវិភាគទានបញ្ញា និងកម្លាំងយុវជនក្នុងបុព្វហេតុកសាងប្រទេសកាន់តែសម្បូររុងរឿង។ នេះមិនត្រឹមតែជាទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាបេសកកម្មប្រវត្តិសាស្ត្រ ដែលយុវជនជំនាន់ក្រោយត្រូវទទួលអនុវត្ត ដើម្បីនាំប្រទេសវៀតណាមស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លាក្នុងយុគសម័យថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ