“វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”

(VOVWORLD) -  រួមជាមួយប្រជាជននៅជុំវិញពិភពលោក ថ្ងៃនេះ ប្រជាជនវៀតណាមអណរស្វាគមន៍ថ្ងៃដំបូងនៃឆ្នាំ ២០២៦ ដោយមានជំនឿជាក់លើការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយប្រជាជនកាន់តែមានសុភមង្គល។

ឆ្នាំថ្មី ពិភពលោកទាំងមូលចូលទៅក្នុងវដ្តអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងឱកាសជាច្រើន ហើយដើរទន្ទឹមនឹងបញ្ហាប្រឈមផងដែរ។ នៅក្នុងបរិបទនេះ វៀតណាមលេចចេញជាគោលដៅនៃទំនុកចិត្ត និងទស្សនវិស័យរយៈពេលវែង - ជាជាជម្រើសសម្រាប់ការវិនិយោគនាពេលអនាគត សម្រាប់កិច្ចសហប្រតិបត្តិការ និងសម្រាប់ការបង្កើតតម្លៃរួមគ្នា។

កម្មវិធីវិទ្យុពិសេសថ្ងៃនេះ ដែលមានប្រធានបទ "វៀតណាម - ប្រជាជាតិដែលត្រូវបានជ្រើសរើស" នឹងរួមជាមួយមិត្តអ្នកស្តាប់ បំភ្លឺកាន់តែច្បាស់អំពីទស្សនវិស័យទាំងនេះ ពីបច្ចុប្បន្នកាលដល់អនាគត។

ផ្នែកទី ១៖ វៀតណាម - គោលដៅសម្រាប់ការសន្ទនាកម្រិតខ្ពស់ និងគំនិតផ្តួចផ្តើមសកល

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 1នៅព្រឹកថ្ងៃទី ២៥ ខែតុលា សម័យប្រជុំបើក និងពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) បានប្រារព្ធធ្វើឡើង (រូបថត៖ VOV)

ឆ្នាំថ្មី ២០២៦ ខណៈពេលដែលពិភពលោកនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានោះ គឺស្ថិរភាពក្លាយជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។ នៅក្នុងបរិបទនេះ វៀតណាមបានលេចចេញជាគោលដៅសម្រាប់ការសន្ទនា កិច្ចសហប្រតិបត្តិការរយៈពេលវែង និងគំនិតផ្តួចផ្តើមដែលមានទស្សនវិស័យឆ្ពោះទៅមុខ។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 2លោកប្រធានរដ្ឋលឿង គឿង អញ្ជើញថតរូបជាក្រុមជាមួយគណៈប្រតិភូដែលចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ (រូបថត៖ VOV)

គោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី និងចម្រុះរបស់ខ្លួន ដែលយកកិច្ចសហប្រតិបត្តិការនិងការសន្ទនា បានកសាងរូបភាពរបស់វៀតណាមជាដៃគូដែលអាចទុកចិត្តបាន - ជាកន្លែងដែលគំនិតផ្តួចផ្តើមធំអាចចាប់ផ្តើម និងរីកសាយភាយ។

នៅក្នុងខែតុលា ឆ្នាំ២០២៥ ទីក្រុងហាណូយក្លាយជាចំណុចកណ្តាលនៃជីវភាពនយោបាយ និងច្បាប់អន្តរជាតិ ខណៈដែល ទីក្រុងបានទទួលស្វាគមន៍អគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាងមកពីប្រទេសសមាជិកជិត ១៩០ រួមជាមួយអង្គការអន្តរជាតិនិងតំបន់ មកកាន់ពិធីចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិលើកដំបូង ដែលកែសម្រួលយ៉ាងទូលំទូលាយ លើការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 3អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed អះអាងថា វៀតណាមត្រូវបានគូសបញ្ជាក់ជា "ប្រទេសឈានមុខគេក្នុងវិស័យថាមពលស្អាត" (រូបថត៖ Nguyen Linh/VOV)

នៅក្នុងបរិបទនៃលំហអ៊ីនធឺណិត ក្លាយជារណសិរ្សថ្មីសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន ការជ្រើសរើសទីក្រុងហាណូយជាចំណុចចាប់ផ្តើមសម្រាប់អនុសញ្ញាដ៏ទូលំទូលាយមួយ បង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាម។

 “យើងឃើញថា វៀតណាមមិនត្រឹមតែមានសមត្ថភាព និងសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហានេះ និងរួមចំណែកដល់ការឆ្លើយតបជាសកលចំពោះសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រទេសដ៏គួរជាទីគោរពមួយ ដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ នាពេលបច្ចុប្បន្ននេះផងដែរ។
“ការដែលអង្គការសហប្រជាជាតិ ជ្រើសរើសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីទំនុកចិត្ត និងតួនាទីដឹកនាំរបស់ វៀតណាម ក្នុងការលើកកម្ពស់ពហុភាគីនិយម។ ការពិតដែលថា វៀត ណាមបានដាក់ចេញសំណើរ ដឹកនាំ និងរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញានេះយ៉ាងសកម្ម ជាសក្ខីភាពនៃឋានៈដ៏រឹងមាំរបស់វៀតណាមនៅ លើឆាកអន្តរជាតិ”។

"អនុសញ្ញាហាណូយ" មិនត្រឹមតែបើកចេញជំពូកថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការសកលលើសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងក៏ក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការ ការសន្ទនា និងការទទួលខុសត្រូវអន្តរជាតិ - គូសសញ្ញាសម្គាល់អំពីប្រទេសវៀតណាមដ៏លេចធ្លោមួយនៅក្នុងប្រវត្តិសាស្ត្រអង្គការសហប្រជាជាតិ។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 4អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុងហាណូយ ក្នុងខែមេសា ឆ្នាំ ២០២៥ (រូបថត៖ VOV)

នៅឆ្នាំ ២០២៥ វៀតណាមក៏ជាគោលដៅសម្រាប់កិច្ចប្រជុំកំពូលភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកល ឆ្នាំ ២០៣០ (P4G) (ខែមេសា ឆ្នាំ ២០២៥)។ អញ្ជើញថ្លែងនៅចំពោះមុខគណៈប្រតិភូអន្តរជាតិជាង ១.០០០ នាក់ លោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា៖ “វៀតណាមកំពុងត្រួសត្រាយផែន ការសកម្មភាពនៅក្នុងសម័យកាល ពោរពេញដោយបញ្ហាប្រឈមមនាបច្ចុប្បន្ន។ ជាមួយនឹងកំណើនគួរឱ្យចាប់អារម្មណ៍នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យថាមពល វៀតណាមគឺជាឧទាហរណ៍ដ៏ល្អសម្រាប់ប្រទេសជាច្រើនដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។

វៀតណាមមិនត្រឹមតែជាគោលដៅសម្រាប់គំនិតផ្តួចផ្តើមសកលប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏ជាកន្លែងឈប់សម្រាប់ដំណើរទស្សនកិច្ច និងការសន្ទនាកម្រិតខ្ពស់ផងដែរ។

ពី “អនុសញ្ញាហាណូយ” ពីវេទិកាសកល រហូតដល់ដំណើរទស្សនកិច្ចកម្រិតខ្ពស់ វៀតណាមមិនត្រឹមតែត្រូវបានជ្រើសរើសសម្រាប់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានដាក់ ក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់សហគមន៍អន្តរជាតិ ជាទីបង្អែកស្ថិរភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។

ផ្នែកទី 2៖ វៀតណាម – តំណភ្ជាប់នៅក្នុងខ្សែសង្វាក់តម្លៃនាពេលអនាគត

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 5លំហូរ FDI នឹងបន្តហូរចូលយ៉ាងខ្លាំងមកកាន់ប្រទេសវៀតណាម ជាពិសេសទៅក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យាខ្ពស់។ (រូបភាពបង្ហាញ៖ VOV)

ឆ្នាំថ្មី គូសសញ្ញាសម្គាល់នៃការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងវិធីសាស្ត្រដែលពិភពលោកមើលឃើញតួនាទីរបស់វៀតណាម នៅក្នុងខ្សែសង្វាក់តម្លៃ សកល។ ប្រសិនបើរឿងរ៉ាវរបស់ប្រទេសវៀតណាមពីមុននិយាយអំពីថ្លៃដើម ថ្ងៃនេះ និងអនាគត គឺនិយាយអំពីគុណភាព និងបច្ចេកវិទ្យា។ វៀតណាមត្រូវបានជ្រើសរើសមិនត្រឹមតែជាទីតាំងផលិតកម្មសម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការបង្កើតតម្លៃ - ការវិនិយោគរួមគ្នានាពេលអនាគត។

ជាបន្តទៅនេះសូមអញ្ជើញលោកអ្នកនាងស្តាប់បទយកការណ៍៖ "ការផ្លាស់ប្តូរពី 'រោងចក្រ' ទៅជាដៃគូផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់"។ ខណៈពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលផ្លាស់ប្តូរ ពិភពលោកមិនត្រឹមតែកំពុងស្វែងរកទីតាំងផលិតកម្មដែលមានតម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកទីតាំងដែលមានសុវត្ថិភាព អាចបត់បែនបាន និងមាននិរន្តរភាពផងដែរ។ វៀតណាមកំពុងផ្លាស់ប្តូរពី "រោងចក្រ" ទៅជាដៃគូផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 6 វៀតណាមបានក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ Samsung នៅទូទាំងពិភពលោក។ (រូបភាព៖ CTV Huyen Trang/VOV)

ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានអនុវត្តនៅក្នុងប្រទេសវៀត ណាមក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ បានប៉ាន់ប្រមាណថាសម្រេចបានចំនួន ២៣,៦ ពាន់លានដុល្លារអាមេរិក   ដែលក្នុងនោះជិត ៨៣% ហូរចូលទៅក្នុងឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ លំហូរទុនមិនស្ថិតនៅរោងចក្រទេ ថែមទាំងពង្រីកដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និង នវានុវត្តន៍។ លោក Michael Kagan ប្រធានផ្នែកបច្ចេកវិទ្យារបស់ NVIDIA បានឲ្យដឹងថា៖  “NVIDIA  កំពុងវិនិយោគយ៉ាងសកម្មលើអនាគតរបស់វៀតណាម។ យើងបានបើកការិយាល័យមួយនៅទីក្រុងហាណូយ ហើយកំពុងផ្តោតលើការអភិវឌ្ឍដ៏រឹងមាំ ដើម្បីក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ឈានមុខគេនៅក្នុងប្រទេសវៀត ណាម។ វៀតណាមមានវិស្វករព័ត៌មានវិទ្យារាប់លាននាក់ ដែលជាងពាក់កណ្តាលជាអ្នកបង្កើតកម្មវិធី។ ប្រសិនបើវិស្វករទាំងនេះត្រូវបានផ្លាស់ប្តូរទៅវិស័យ AI គឺវៀតណាមអាចក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 7លោក Arnaud Ginolin នាយកប្រតិបត្តិក្រុមហ៊ុន Boston Consulting Group (BCG) ចែករំលែកការយល់ដឹងអំពីការអភិវឌ្ឍសេដ្ឋកិច្ចអវកាសកម្រិតទាប (រូបភាព៖ VGP/Nhat Bac)

ការវាយតម្លៃនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការផ្លាស់ប្តូរទស្សនៈ របស់សាជីវកម្មបច្ចេកវិទ្យាសកល៖ វៀតណាមឥឡូវនេះត្រូវបានវាយតម្លៃដោយផ្អែក លើគុណភាពធនធានមនុស្ស និងសមត្ថភាព ក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI)។ លោក Arnaud Ginolin នាយកប្រតិបត្តិ និងជាដៃគូ ប្រធានវិស័យសាធារណៈនៅក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting គ្រុប (BCG) បានសង្កត់ធ្ងន់ថា៖ “នៅវៀតណាម AI កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ ប៉ុន្តែកំពុងបង្កើនល្បឿនយ៉ាងឆាប់រហ័ស ហើយត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព នៅវៀត ណាម។ អត្រាកំណើននេះអាចឈានដល់ ១២០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៤៥  ដែលស្រូបយក ២៥% នៃផលិតផលក្នុងស្រុកសរុប”។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 8កម្មវិធី AI កំពុងជ្រៀតចូលជីវភាពប្រចាំថ្ងៃកាន់តែខ្លាំងឡើង (រូបភាពបង្ហាញ៖ VOV)

ដើម្បីឱ្យឱកាសបច្ចេកវិទ្យាទាំងនេះក្លាយជាការពិត លក្ខខណ្ឌជាមូលដ្ឋានដែលដើរតួនាទីយ៉ាងសំខាន់គឺបរិយាកាសវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ។ នេះក៏ជាចំណុចមួយដែលធ្វើឲ្យវៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអង្គការអន្តរជាតិផងដែរ។ លោកស្រី Coke-Hamilton នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ បានថ្លែងថា៖ “រដ្ឋាភិ បាល វៀតណាមបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេក វិទ្យា ដូចជាកម្មវិធីកុំព្យូទ័រលើពពក និងមជ្ឈមណ្ឌលទិន្នន័យធំៗនៅក្នុងទីក្រុងធំៗដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ លើសពីនេះ វៀតណាមកំពុងសាងសង់កំពង់ផែសមុទ្រជ្រៅ ផ្លូវហាយវេទំនើប បណ្តាញអគ្គិសនីនិងទីក្រុងឆ្លាតវៃ ដែលធ្វើឱ្យសកម្មភាពវិនិយោគកាន់តែអាចទុកចិត្តបាន និងមានប្រសិទ្ធភាព”។

ឋានៈថ្មីរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាម ក្នុងការក្លាយជាដៃគូផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 9សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសវៀតណាមក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥... (រូបភាពបង្ហាញ៖ vneconomy.vn)

វៀតណាមត្រូវបានជ្រើសរើសជាគោលដៅយុទ្ធសាស្ត្រ សម្រាប់ដើមទុន វិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។ ប្រការនេះបង្ហាញពីទំនុកចិត្តរយៈពេលវែងរបស់វិនិយោគិនអន្តរជាតិ ទៅលើទស្សនវិស័យកំណើន សមត្ថភាពគ្រប់គ្រង និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ វៀតណាម។

បន្ទាប់មកនេះ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់បទសម្ភាសន៍របស់យើងខ្ញុំ ជាមួយលោក Andre De Jong សមាជិកនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាម (EuroCham)។

អ្នកសម្ភាសន៍៖ ជម្រាបសួរលោក! សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) ថ្មីបំផុតដោយ EuroCham ប្រកាស បង្ហាញថា ទំនុកចិត្តអាជីវកម្មរបស់សហគ្រាសអឺរ៉ុបនៅវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំកន្លងមក។ ដូច្នេះ តាមគំនិតរបស់លោក តើកត្តាសំខាន់ៗ អ្វីខ្លះដែលបានជំរុញកំណើននេះ?

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 10លោក Andre De Jong សមាជិកនៃ EuroCham (រូបភាព៖ congthuong.vn)
“បាទ!  នោះត្រឹមត្រូវទាំង ១០០%។ សន្ទស្សន៍ BCI បានកើនឡើងដល់ ៦៦,៥ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំ សូម្បីតែលើសពីកម្រិតមុន និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ។ អារម្មណ៍ទីផ្សារកំពុងងើបឡើងវិញយ៉ាងខ្លាំង ទាំងក្នុងចំណោមវិនិយោគិនអឺរ៉ុប។ ជាដំបូង កំណែទម្រង់វិជ្ជមានរបស់រដ្ឋាភិបាលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននេះ។ ឧទាហរណ៍ នីតិវិធីអនុញ្ញាតការងារដែលបានធ្វើឱ្យប្រសើរឡើង នីតិវិធីទិដ្ឋាការ ការគ្រប់គ្រងរដ្ឋបាលឌីជីថល និងការវិនិយោគសាធារណៈដ៏រឹងមាំក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កំពុងជួយឧបត្ថម្ភដល់វិនិយោគិនយើងច្រើនដែរ។

ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមដ៏រឹងមាំ និងមានស្ថិរភាព ពី ៨-១០% យើងមានទំនុកចិត្តលើគន្លងអភិវឌ្ឍន៍របស់ប្រទេស”។

អ្នកសម្ភាសន៍៖ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរបៃតងកំពុងលេចចេញជាកត្តាសំខាន់មួយ។ ដូច្នេះ តាមគំនិតរបស់លោក តើអ្វីជាឱកាស និងបញ្ហាប្រឈមសម្រាប់វៀតណាម ក្នុងការទាក់ទាញការវិនិយោគបៃតងពីវិនិយោគិនអឺរ៉ុប?

“សន្ទស្សន៍ BCI ក៏បង្ហាញថា ក្រុមហ៊ុនអឺរ៉ុបមួយក្នុងចំណោមក្រុមហ៊ុនបួននៅវៀតណាមបានអនុវត្តគំនិតផ្តួចផ្តើមបៃតង។ ក្រុមហ៊ុន ៤២%  ក្នុងរបាយការណ៍បានបង្ហាញពីទំនុកចិត្ត និងភាពងាយស្រួលនៃទីផ្សារកាន់តែប្រសើរឡើង ពីព្រោះយើងជឿជាក់ថា ប្រសិនបើអ្នកជាក្រុមហ៊ុនបៃតង អ្នកនឹងបង្កើតទំនុកចិត្តនៅក្នុងទីផ្សារ និងជាមួយខ្លួនអ្នក។ ក្នុងនាមជាវិនិយោគិនធំជាងគេរបស់អឺរ៉ុប យើងនឹងបន្តសហការដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាម និងកសាងអនាគតរបស់វៀតណាម។

អ្នកសម្ភាសន៍៖ សូមជម្រាបលោកថា តើអ្វីជាការរំពឹងទុកចម្បងរបស់វិនិយោគិនអឺរ៉ុបសម្រាប់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២៦។

“វិនិយោគិនអឺរ៉ុបរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ដ៏រឹងមាំរបស់វៀតណាមនឹងបន្ត ទោះបីជាជឿថា កម្រិត ៨% អាចត្រូវបានពន្លឿនក៏ដោយ។ កំណើននេះពិតជាត្រូវបានជំរុញដោយការផ្លាស់ប្តូរនៅក្នុងបទប្បញ្ញត្តិ ការវិនិយោគ និងកំណែទម្រង់ស្ថាប័ន។

ភាពធន់ និងសន្ទុះអភិវឌ្ឍន៍បច្ចុប្បន្នរបស់វៀតណាមកំពុងជម្រុញយ៉ាងខ្លាំងដល់សហគមន៍វិនិយោគ មិនត្រឹមតែវិនិយោគិនដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគិននាពេលអនាគតផងដែរ។ ទំនុកចិត្តនេះបង្ហាញថាដំណើរអភិវឌ្ឍន៍របស់ វៀតណាមកំពុងស្ថិតនៅលើផ្លូវត្រូវ មានស្ថិរភាព និងប្រកបដោយចីរភាព ហើយបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងនៅដំណាក់កាលបន្ទាប់”។

អ្នកសម្ភាសន៍៖ សូមអរគុណចំពោះបទសម្ភាសន៍ថ្ងៃនេះ។

ផ្នែកទី 3៖ ការធ្វើសមាហរណកម្មក្នុងស្មារតីនៃ "វៀតណាមវូបនីយកម្មពិភពលោក"

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 11ពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយបានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែតុលា នៅមជ្ឈមណ្ឌលបេតិកភណ្ឌបរមរាជវាំងថាំងឡុង (រូបថត៖ លេជី/VOV5)

"វៀតណាម - ប្រទេសដែលបានជ្រើសរើស" មិនត្រឹមតែដោយសារតែសក្តានុពលសេដ្ឋកិច្ច និងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនប៉ុណ្ណោះទេ  ថែមទាំងដោយសារអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន លើកតម្កើងប្រជាជន ស្ថិរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពផងដែរ។ ចូលដល់ឆ្នាំ ២០២៦ វៀតណាមនឹងផ្តោតលើការតភ្ជាប់ជាមួយពិភពលោក តាមរយៈអំណាចទន់ អត្តសញ្ញាណតែមួយគត់របស់ខ្លួន តម្លៃមនុស្សធម៌ និងស្មារតីបើកចំហនៃការធ្វើសមាហរណកម្ម។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 12លោក ចូណាថាន វ៉លឡេស បេកឃើរ ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម ថ្លែងសុន្ទរកថានៅក្នុងពិធីបុណ្យ (រូបថត៖ លេជី/VOV5)

ពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងបានប្រារព្ធឡើង នៅទីក្រុងហាណូយក្នុងខែតុលា ឆ្នាំ ២០២៥ ដោយប្រមូលផ្តុំប្រទេសចូលរួមចំនួន ៤៨  ក្លាយជាម៉ាកយីហោការទូតវប្បធម៌ជាតិ។ លោក Jonathan Wallace Baker ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំវៀតណាម បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នេះថា៖ “ពិធីបុណ្យនេះនាំមកជាមួយគ្នានូវសិល្បករ សហគមន៍ និងប្រជាជាតិនានា ដើម្បីចែករំលែក ស្តាប់គ្នាទៅវិញទៅមក និងបញ្ជាក់ថា វប្បធម៌របស់យើងមិនត្រូវបានបែងចែកទេ ប៉ុន្តែត្រូវបានភ្ជាប់គ្នាយ៉ាងពិតប្រាកដ។ អង្គការយូណេស្កូ មានមោទនភាពក្នុងការរួមដំណើរជាមួយវៀតណាមក្នុងដំណើរដ៏មានអត្ថន័យនេះ។ ពិធីបុណ្យនេះ នាំមកនូវសារថា៖ នៅពេលដែលវប្បធម៌ភ្ជាប់គ្នា មនុស្សជាតិនឹងសាមគ្គីភាព”។

ពីព្រឹត្តិការណ៍វប្បធម៌មួយ ទីក្រុងហាណូយ/វៀតណាម បានក្លាយជាកន្លែងដែលប្រជាជន និងប្រជាជាតិជួបគ្នា សន្ទនា និងសម្លឹងមើលទៅអនាគតដ៏សុខសាន្ត។ ទីក្រុងធំៗ ដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានក្លាយជាទីកន្លែងសម្រាប់ព្រឹត្តិការណ៍សិល្បៈទ្រង់ទ្រាយធំជាច្រើន ដែលភ្ជាប់ទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិ និងលើកកម្ពស់ភាពច្នៃប្រឌិត។

 “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស”  - ảnh 13ពេលវេលាមួយដែលសិល្បករវៀតណាម និងអន្តរជាតិបានបង្ហាញខ្លួនជាមួយគ្នានៅលើឆាកនៅឯពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ (រូបថត៖ ធូ វូ/VOV)

នៅក្នុងបរិបទនេះ វៀតណាមកំពុងអនុវត្តគម្រោង "វៀតណាមវូបនីយកម្មពិភពលោក" ដើម្បីកំណត់អត្តសញ្ញាណវប្បធម៌របស់ខ្លួននៅក្នុងលំហូរនៃការធ្វើសមាហរណកម្មអន្តរជាតិ។ សាស្ត្រាចារ្យ បណ្ឌិត Phạm Hong Tung ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល វិទ្យាស្ថានសិក្សា និងអភិវឌ្ឍន៍វិទ្យាសាស្ត្រវៀតណាមបានថ្លែងថា៖ “ពីមុននេះ យើងធ្វើយ៉ាងម៉េចដើម្បីចូលរួមសមាហរណកម្មដោយមិនរំលាយ។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវធ្វើសមាហរណកម្មដើម្បីបញ្ជេញពន្លឺ។ មានតែវិធីពីរយ៉ាងប៉ុណ្ណោះដើម្បីអាចបញ្ជេញពន្លឺ៖ មួយគឺតាមរយៈវប្បធម៌វៀតណាម និងមួយទៀតគឺតាមរយៈបញ្ញាវៀតណាម។ យើងត្រូវតែទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងខាងវប្បធម៌ បញ្ញា និងផ្ទាល់ខ្លួនរបស់ប្រជាជនវៀតណាម ធ្វើឱ្យពួកគេមានប្រយោជន៍នៅក្នុងពិភពលោកសកលភាវូបនីយកម្ម បង្កើតតម្លៃពិសេស និងក្លាយជាប្រជាជាតិមួយដែលអាចភ្លឺស្វាងនៅកម្ពស់ថ្មីនៅក្នុងពិភពលោកសកលភាវូបនីយកម្ម”។

លោកអ្នកនាងជាទីមេត្រី!  “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស” គឺជាលទ្ធផលនៃដំណើរនៃការច្នៃប្រឌិតជាបន្តបន្ទាប់ នៃភាពធន់ជាតិ និងសេចក្តីប្រាថ្នាដើម្បីបោះជំហានទៅមុខ។ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរជាច្រើន វៀតណាមនឹងបន្តអះអាងខ្លួនឯងថា ជាគោលដៅនៃការជឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងអនាគតដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងអត្តសញ្ញាណវប្បធម៌វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ