ការប្រឡងប្រណាំងស្នេហាជាតិបំផុសសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិដ៏រុងរឿង

(VOVWORLD) - មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១១ នឹងប្រារព្ធធ្វើឡើងចាប់ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍ នយោបាយ-សង្គមដ៏មានអត្ថន័យដ៏ធំធេង ដែលបំផុសនិងអនុវត្តន៍សេចក្តីប្រាថ្នា កសាងប្រទេសជាតិដ៏រុងរឿងនិងខ្លាំងមាំមួន។

ការប្រឡងប្រណាំងស្នេហាជាតិបំផុសសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិដ៏រុងរឿង - ảnh 1រូបថត៖ TTXVN

នៅក្នុងរបត់នីមួយៗនៃបដិវត្តន៍វៀតណាម ចលនាប្រឡងប្រណាំងស្នេហាជាតិ តែងតែក្លាយជាកម្លាំងចលករដ៏សំខាន់មួយដែលជំរុញការផ្លាស់ប្តូរនៃសង្គម ចាប់ពីការប្រឡងប្រណាំងធ្វើផលិតកម្ម និងប្រយុទ្ធក្នុងអំឡុងពេលតស៊ូ រហូតដល់ការប្រឡងប្រណាំងធ្វើពលកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងអំឡុងពេលសន្តិភាព ផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្ម។

តភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ

ក្នុងរយៈពេលថ្មីកន្លងមក ស្មារតីប្រឡងប្រណាំងស្នេហាជាតិត្រូវបានប្រែក្លាយទៅជាលទ្ធផលជាក់ស្តែង ចាប់ពីគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងគំនិតផ្តួច ផ្តើមក្នុងការកែទម្រង់រដ្ឋបាល រហូតដល់វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការ អប់រំ សុខាភិបាល និងការធានាសុខុមាលភាពសង្គម។ ជាពិសេស គឺគម្រោងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ រួមទាំងគម្រោងដ៏ “ធំមិនធ្លាប់មានពីមុនមក” គម្រោង "ដំបូងគេ បង្អស់" និងគម្រោងថ្មីៗដែលមាន "អត្ថន័យជាប្រវត្តិសាស្ត្រ"។ រដ្ឋមន្ត្រីក្រសួងសំណង់ វៀតណាម លោក ត្រឹន ហុងមិញ បានអះអាងនៅក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងសំខាន់ៗចំនួន ២៣៤ លើទូទាំងប្រទេសកាលពីថ្ងៃទី ១៩ ខែធ្នូ ថា៖

“ចលនាប្រឡងប្រណាំងដែលត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ បាន បង្កើតស្មារតីដ៏ខ្លាំងក្លា រីកសាយភាយស្មារតីទទួលខុសត្រូវ និងបង្កើតឡើងការផ្លាស់ ប្តូរយ៉ាងច្បាស់លាស់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធជាតិ។ គម្រោងជាច្រើនត្រូវបានអនុវត្តន៍ លើសពីវឌ្ឍនភាព ដោយដាក់គ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និង ប្រកបដោយចីរភាពនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ”។

ចលនាប្រឡងប្រណាំងត្រូវបានផ្សាភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ជាក់លាក់នៃវិស័យ និងមូលដ្ឋាននីមួយៗ។ ការប្រឡងប្រណាំងលែងជាចលនាមានលក្ខណៈ ទម្រង់ទៀតហើយ ប៉ុន្តែបានក្លាយជាកម្លាំងចលករ ដែលបំផុសឡើងសេចក្ដីប្រាថ្នា សម្រាប់ការួមចំណែក ស្មារតីទទួលខុសត្រូវ និងឆន្ទៈឈានឡើង របស់សមូហភាព នីមួយៗ និងបុគ្គលម្នាក់ៗ ដូចដែលបានអះអាងដោយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖

“ចលនាប្រឡងប្រណាំងនាំមកនូវប្រសិទ្ធភាព អត្ថប្រយោជន៍ និងតម្លៃស្នូល ដោយអះអាងពីប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិ។ ក្នុងពេល ជាមួយគ្នានោះ នាំមកនូវកម្លាំងចលករសម្រាប់ការអភិវឌ្ឍ បំផុសគំនិតដល់ចលនា ហើយបង្ហាញពីស្មារតីស្នេហាជាតិនៅក្នុងការងារនីមួយៗ មនុស្សម្នាក់ៗ វិស័យនីមួយៗ និងព្រឹត្តិការណ៍នីមួយៗផងដែរ”។

នៅពេលដែលចលនាប្រឡងប្រណាំងត្រូវបានផ្ដោតការអភិវឌ្ឍយ៉ាងត្រឹមត្រូវ ប្រជាជនគឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីលទ្ធផល។ ដោយបានឃើញលំនៅដ្ឋានត្រូវបានភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនីជាតិជាលើកដំបូង លោកស្រី Nguyen Thi Phuong ពលរដ្ឋម្នាក់នៅតំបន់លំនៅដ្ឋានលេខ ៧ តំបន់ពិសេស Con Dao បាន សម្ដែងក្ដីរីករាយថា៖

“នៅពេលដែលបានតភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិ ប្រជាជនយើងពិតជា សប្បាយរីករាយណាស់។ ប្រជាជននឹងនរចិត្តដើម្បីពង្រីកសេវាកម្មទេសចរណ៍ បង្កើន ការវិនិយោគ និងរក្សា ស្ថិរភាពអាជីវកម្ម។ ដោយសារតែ នៅពេលមានអគ្គិសនីពី បណ្តាញអគ្គិសនីជាតិ ការផ្គត់ផ្គង់ថាមពលសម្រាប់សេវាកម្មទាំងនេះ នឹងមានស្ថិរភាពជាងមុន”។

លើទូទាំងប្រទេស ចលនាប្រឡងប្រណាំងលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ការប្រឡងប្រណាំងច្នៃប្រឌិត បង្កើនផលិតភាពការងារ ធ្វើជាម្ចាស់ លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ; ការប្រឡងប្រណាំងកសាងរបៀបរបបឲ្យកាន់តែរលូន និងក្បាល ម៉ាស៊ីនដឹកនាំប្រកបដោយប្រសិទ្ធភាព សុទ្ធតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភារកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ ហើយបំផុសសេចក្ដីប្រាថ្នានៃការលះបង់ក្នុងមនុស្សម្នាក់ៗ។

បង្កើតស្មារតីនិងកម្លាំងចលករថ្មី

នៅក្នុងបរិបទនេះ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១ នឹងបង្កើតស្មារតី និងកម្លាំងចលករដើម្បីរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាការពារជាតិសន្តិសុខក្នុងដំណាក់ កាល ២០២៦-២០៣០ ដោយនាំប្រទេសវៀតណាមឈានចូលក្នុងយុគសម័យថ្មីមួយ។ លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានអះអាងថា៖

“មហាសន្និបាតបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់បក្សនិងរដ្ឋក្នុងការបន្តលើកកម្ពស់ប្រពៃណីនៃការប្រឡងប្រណាំងស្នេហាជាតិ ដោយចាត់ទុកការប្រឡងប្រណាំងស្នេហាជាតិជាដំណោះស្រាយដ៏សំខាន់មួយដើម្បីប្រមូលផ្តុំកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជន ទាំងអស់ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ មិនត្រឹមតែជាការលើកតម្កើង ប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជូនសារសម្រាប់សកម្មភាពក្នុងដំណាក់កាលបន្ទាប់ ជាសេចក្ដីអំពាវនាវសម្រាប់អនាគត នៅពេលដែលបុគ្គលម្នាក់ៗ និងសមូហភាព នីមួយៗ សុទ្ធតែយល់ឃើញយ៉ាងច្បាស់នូវការទទួលខុសត្រូវ និងតួនាទីរបស់ខ្លួនក្នុង បុព្វហេតុអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ