បន្តការផ្លាស់ប្តូរថ្មីយ៉ាងប្តូរផ្តាច់និងគ្រប់ជ្រុងជ្រោយ

(VOVWORLD) - សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយការងារឆ្នាំ ២០២៥ របស់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន បានប្រារព្ធធ្វើឡើងនាថ្ងៃទី ៩ ខែមករា តាមទម្រង់ទាំងអ៊ីនធឺណិតនិងដោយផ្ទាល់ផង។ លទ្ធផលនៃសន្និសីទបានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តការផ្លាស់ប្តូរថ្មីយ៉ាងប្តូរផ្តាច់ និងគ្រប់ជ្រុងជ្រោយ។

បន្តការផ្លាស់ប្តូរថ្មីយ៉ាងប្តូរផ្តាច់និងគ្រប់ជ្រុងជ្រោយ - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ  (រូបថត៖ VGP/Nhat Bac)

នៅឆ្នាំ២០២៥ វៀតណាមចាំបាច់ត្រូវឆ្លើយតបយ៉ាងសកម្មចំពោះគ្រប់ស្ថានភាព ជាពិសេសក្នុងបរិបទនៃការព្យាករណ៍ថា ស្ថានភាពពិភពលោកនិងតំបន់នឹងបន្តមានភាពស្មុគស្មាញនិងមិនអាចព្យាករណ៍បាន ហើយការលំបាកនិងបញ្ហាប្រឈម គឺមានច្រើនជាងគុណសម្បត្តិនិងឱកាស។

តួរលេខគួរជាទីបញ្ចុះបញ្ចូលសម្រាប់ឆ្នាំ ២០២៤

ក្នុងសន្និសីទដែលប្រារព្ធផ្ទាល់នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានកោតសរសើរទីក្រុងធំៗ ដែលតែងតែកាន់តំណែងកំពូលក្នុងការរួមចំណែកដល់កំណើន ដូចជាទីក្រុងហូជីមិញ ទីក្រុងហាណូយ ... និងតំបន់មួយចំនួនទៀត បើ់ទោះបីជានៅជួបប្រទះការលំបាកជាច្រើនក៏ដោយ ប៉ុន្តែតំបន់ជាច្រើនៅរក្សាបានសន្ទស្សន៍កំណើន បើកចំណាយដើមទុនវិនិយោគសាធារណៈ និងចំណូលថវិកាខ្ពស់ ដូចជា៖ ខេត្ត Bac Giang, Hoa Binh, Lao Cai, Tuyen Quang, Phu Tho, Nam Dinh, Thanh Hoa, Nghe An, Ninh Thuan, Binh Dinh, Dak Lak, Gia Lai, Kon Tum , Tay Ninh, Dong Nai, Long An, Tra Vinh និង Kien Giang ផងដែរ។

“តួរលេខប្រកបដោយលក្ខណៈបញ្ចុះបញ្ជូល ដែលបានលើកឡើងក្នុងរបាយការណ៍របស់រដ្ឋាភិបាល និងមតិរបស់ក្រសួង សាខា និងមូលដ្ឋាន អាចបញ្ជាក់បានថា គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២៤ សម្រេចបានជាស្ថាពរនៅក្នុងស្ថានភាពពោរពេញទៅដោយខ្យល់ព្យុះបោកបក់ រលកធំៗ ក្នុងទម្រង់ទាំងជាតិ តំបន់ និងកម្រិតអន្តរជាតិ”។

ប្តេជ្ញាអនុវត្តការងារដែលបានកំណត់ឱ្យបានជោគជ័យ

ក្នុងសន្និសីទ គណៈប្រតិភូបានឯកភាពថា ឆ្នាំ ២០២៥ មានអត្ថន័យពិសេសក្នុងដំណើរការអភិវឌ្ឍរបស់វៀតណាម ដោយកត់សម្គាល់ពេលវេលាដែលប្រទេសជាតិ ឈានចូលយុគសម័យថ្មី យុគសម័យនៃការស្ទុះឈានទៅមុខ អភិវឌ្ឍន៍យ៉ាងសម្បូររុងរឿង និងរឹងមាំរបស់ប្រទេសជាតិ។

តាមនោះ អាទិភាពកំពូលនាពេលនេះ គឺការរៀបចំបង្រួមក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយក្នុងទិសដៅ “សម្រួល-បង្រួម-រឹងមាំ-ប្រសិទ្ធ-សុពលភាព-ប្រសិទ្ធភាព"។

“ប្រការនេះមិនមែនគ្រាន់តែជាការកាត់បន្ថយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារឱ្យមានកំណែទម្រង់ទូលំទូលាយនៃអភិបាលកិច្ចរដ្ឋ តម្លាភាព និងជំរុញវិមជ្ឈការក្នុងការគ្រប់គ្រង សេដ្ឋកិច្ច ហិរញ្ញវត្ថុ-ថវិកា និងការគ្រប់គ្រងធនធាន។ បច្ចុប្បន្ន រដ្ឋាភិបាលបានដាក់ជូនគម្រោងរៀបចំ និងបង្រួមក្បាលម៉ាស៊ីនឡើងវិញ ស្របតាមទិសដៅរបស់មជ្ឈិម និងស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ១៨ ជំរុញវិមជ្ឈការ វិសហមជ្ឈការ  កាត់បន្ថយនីតិវិធីរដ្ឋបាល”។

លោកអគ្គលេខាបក្សក៏បានស្នើឱ្យមានការឯកភាពគ្នាក្នុងការយល់ឃើញ និងសកម្មភាពលើភាពបន្ទាន់នៃការបន្តកំណែទម្រង់សេដ្ឋកិច្ច។ គំនិតផ្លាស់ប្តូរថ្មីត្រូវបំផុសឡើង ភាពច្នៃប្រឌិត ភាពស្វាហាប់   ក៏ដូចជាស្មារតីនៃការហ៊ានគិត និងហ៊ានធ្វើរបស់កម្មាភិបាលគ្រប់គ្រងនៅគ្រប់កម្រិត។

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម ចាំបាច់ត្រូវធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លានូវប្រព័ន្ធហិរញ្ញវត្ថុ ធនាគារ និងរូបិយវត្ថុ។ ប្រព័ន្ធច្បាប់ត្រូវសុក្រិត ដើម្បីឲ្យខ្លឹមសារនីមួយៗត្រូវបានគ្រប់គ្រងក្នុងច្បាប់តែមួយប៉ុណ្ណោះ។

“គួរតែផ្តល់អាទិភាពដល់ការកសាងរបៀងផ្លូវច្បាប់សម្រាប់គំរូសេដ្ឋកិច្ចថ្មី និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តដល់ការច្នៃប្រឌិតក្នុងសង្គម។ លទ្ធភាពសម្រេចបានកំណើនពីរខ្ទង់នាពេលអនាគត ភាគច្រើនពឹងផ្អែកលើដំណើរការកំណែទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម”។

បន្តការផ្លាស់ប្តូរថ្មីយ៉ាងប្តូរផ្តាច់និងគ្រប់ជ្រុងជ្រោយ - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៤ និងដាក់ពង្រាយភារកិច្ចសម្រាប់ឆ្នាំ ២០២៥ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអះអាងថា ដើម្បីសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច ៨% នៅឆ្នាំ ២០២៥ រដ្ឋាភិបាលត្រូវពិនិត្យឡើងវិញ ប្រគល់ភារកិច្ច និងគោលដៅអត្រាកំណើនជាក់ស្តែងដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាន។ ជាមួយគ្នានោះ បង្កើតគោលនយោបាយឈានមុខគេក្នុងការកៀងគរធនធានសង្គម ទាញយកធនធានពីសហគ្រាសប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍន៍ សហគ្រាសឯកជន ដោយខិតខំឱ្យវិស័យនេះរួមចំណែកប្រមាណ ៦៥-៧០% នៃផលិតផលក្នុងស្រុកសរុប…។ ទន្ទឹមនឹងនោះ ត្រូវដាក់ពង្រាយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពការងារបូករសុបសេចក្តីសម្រេចចិត្តលេខ ១៨៖

“រដ្ឋាភិបាលទាំងមូល និងសមាជិករដ្ឋាភិបាលម្នាក់ៗ រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាន សន្យាលើកកំពស់ស្មារតីសាមគ្គីភាព ឯកភាព និងការទទួលខុសត្រូវចំពោះមុខបក្ស រដ្ឋ និងប្រជាជន; រួមជាមួយនឹងជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស សហគមន៍ធុរកិច្ច   កម្មាភិបាល   បុគ្គលិក  និងកម្មករ កម្មការិនី ប្ដេជ្ញាខិតខំអនុវត្តផែនការឆ្នាំ ២០២៥ ឱ្យទទួលបានជោគជ័យ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិរឹងមាំឈានចូលយុគសម័យថ្មី  - យុគសម័យនៃការស្ទុះ ឈានទៅមុខ អភិវឌ្ឍន៍ខ្លាំងមាំមួន អរិយធម៌ និងសម្បូររុងរឿង”។

ស្ថានភាពជាក់ស្តែងបង្ហាញថា កាន់តែលំបាក វៀតណាមកាន់តែមានសាមគ្គីភាព មានការតាំងចិត្ត មានការតាំងចិត្ត រួមគ្នាជាធ្លុងមួយរឹងមាំ ជាមួយនឹងការប្តេជ្ញាចិត្ត គោលជំហរ និងភាពរឹងមាំ វៀតណាមមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីឈានចូលយុគសម័យស្ទុះឈានទៅមុខ អភិវឌ្ឍន៍យ៉ាងបរិបូរណ៍ និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ