(VOVWORLD) - រយៈពេល ៤៦ ឆ្នាំ ចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ មក ប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ជានិច្ចកាលគោរពនិងថែរក្សាទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អ ប្រសើរ។ ភាគីទាំងពីរបានបញ្ជាក់ពីបំណងប្រាថ្នា ការប្តេជ្ញាចិត្ត និងផ្តល់អាទិភាព ចម្បងដល់ការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងនេះ។
ថ្ងៃទី ៧ ខែមករា មុននេះ ៤៦ ឆ្នាំ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ប្រទេសកម្ពុជាត្រូវបានរំដោះទាំងស្រុងរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិ ដែលត្រូវបានគេវាយតម្លៃថាជារបប
ដ៏ឃោឃៅព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ត្រសតវត្សទី ២០ ដើម្បីបើកយុគសម័យនៃការ
រស់រានឡើងវិញសម្រាប់ប្រទេសកម្ពុជា។ ក្នុងជ័យជម្នះនោះ ការជួយឧបត្ថម្ភរបស់
វៀតណាមចំពោះបដិវត្តន៍កម្ពុជា គឺជានិមិត្តរូបនៃស្មារតីសាមគ្គីភាពដ៏បរិសុទ្ធ។
ក្នុងរយៈ
ពេល ៤៦ ឆ្នាំកន្លងមក ភាគីទាំងពីរបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បី
ទទួលមរតក និងពូនជ្រុំទំនាក់ទំនង រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ក្នុងប្រទេសនីមួយៗ។
រយៈពេល ៤៦ ឆ្នាំ ចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ មក ប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ជានិច្ចកាលគោរពនិងថែរក្សាទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អ
ប្រសើរ។ ភាគីទាំងពីរបានបញ្ជាក់ពីបំណងប្រាថ្នា ការប្តេជ្ញាចិត្ត និងផ្តល់អាទិភាព
ចម្បងដល់ការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងនេះ។
ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែនទទួលជួបលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang។ (រូបថត៖ TTXVN) |
សមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការ
ក្នុងរយៈពេលកន្លងមក ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ឆ្នាំ ២០២៤ គឺជាសក្ខីភាពច្បាស់លាស់បំផុត នៅពេលដែលវៀតណាម និងកម្ពុជារក្សានូវសកម្មភាពជួបប្រាស្រ័យជាន់ខ្ពស់សំខាន់ៗជាបន្តបន្ទាប់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅខែកក្កដា ឆ្នាំ ២០២៤ របស់ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (បច្ចុប្បន្នជាអគ្គលេខាបក្ស); ជំនួបរវាងនាយករដ្ឋមន្ត្រីទាំងបី វៀតណាម-ឡាវ-កម្ពុជា (ខែតុលា ឆ្នាំ២០២៤); ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា (ខែវិច្ឆិកា ឆ្នាំ ២០២៤); ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់យាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ខែវិច្ឆិកា ឆ្នាំ២០២៤)។ ជំនួបផ្ទាល់ទាំងនេះគឺជាការតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអះអាងថា៖
“ក្នុងឆ្នាំមុន វៀតណាមនិងកម្ពុជាជានិច្ចកាលជ្រួតជ្រាបនូវស្មារតីថា សន្តិសុខ និងស្ថិរភាពរបស់ប្រទេសមួយនេះ ក៏ជាផលប្រយោជន៍របស់ប្រទេសមួយផ្សេងទៀត។ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង។ ភាគីទាំងពីរបានអនុវត្តន៍ជាប្រចាំនូវពិធីសារ៥ឆ្នាំ ក៏ដូចជាផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា និងរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។ អាស្រ័យហេតុនេះ រួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីសហការនិងអភិវឌ្ឍន៍ជាមួយគ្នា”។
ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនយ៉ាងវិជ្ជមាន ដោយសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ដែលកើនឡើងជាង ១៥% បើធៀបនឹងឆ្នាំមុន។ វៀតណាមបន្តជាប្រទេសមួយក្នុងចំណោមប្រទេស និងដែនដីទាំង១០ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា និងនាំមុខអាស៊ានក្នុងការវិនិយោគនៅកម្ពុជា។
លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។ (រូបថត៖ TTXVN) |
សហគ្រាសវៀតណាមធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងរួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលទទួលបានការវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានមានប្រសាសន៍ថា៖
កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គការសង្គម-នយោបាយ ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ទេសចរណ៍… ក៏រក្សាបាននូវសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរផងដែរ។
លោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ (រូបថត៖ TTXVN) |
បន្តផ្តល់អាទិភាព និងផ្តោតលើការលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការ
នៅចំពោះមុខនឹងនិន្នាការអភិវឌ្ឍន៍ថ្មី វៀតណាម និងកម្ពុជាបន្តផ្តល់អាទិភាព និងផ្តោតលើការលើកកំពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាស្អាត បច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំសេដ្ឋកិច្ចក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ សំខាន់បំផុត ភាគីទាំងពីរបន្តជំរុញការឃោសនា និងអប់រំដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយឱ្យយល់ដឹងច្បាស់អំពីប្រពៃណី និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា។ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាបានអះអាងថា៖
“បន្តបង្កើន ពង្រឹង កសាង និងអភិវឌ្ឍន៍អង្គការសមាគមមិត្តភាពឲ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ផ្លាស់ប្ដូរថ្មីទម្រង់ និងខ្លឹមសារនៃសកម្មភាព។ បន្តជំរុញការងារឃោសនានិងផ្សព្វផ្សាយអំពីអត្ថន័យ និងសារៈសំខាន់នៃការថែរក្សា ពូនជ្រុំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាលើគ្រប់វិស័យ។ បន្តរក្សា និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី “បណ្ដុះពន្លកមិត្តភាព” ដោយជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម។ នេះគឺជាភារកិច្ចដ៏សំខាន់និងយូរអង្វែង”។
ក្នុងសារផ្ញើជូនប្រជាជនកម្ពុជាក្នុងឱកាសអបអរសាទរខួបជ័យជម្នះ ៧ មករា ជាប្រចាំឆ្នាំ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី ៧ មករា ១៩៧៩ គឺជាសញ្ញាសម្គាល់ជានិច្ចក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ ហើយពិតណាស់ថា ប្រវត្តិសាស្ត្រនេះបាននិងកំពុង ជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីររក្សាចំណងសាមគ្គីភាព ជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា៕