(VOVWORLD) - ក្រោយពីការរួមបញ្ចូលគ្នា Hung Yen កំពុងក្លាយជាគោលដៅវប្បធម៌ដ៏លេច ធ្លោមួយ នៅតាមមាត់ទន្លេក្រហម។ គុណសម្បត្តិភូមិសាស្ត្រដោយមានទន្លេហូរកាត់ មិនត្រឹមតែនាំមកនូវធនធានធម្មជាតិដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់ ការផ្លាស់ប្តូរវប្បធម៌ រួមចំណែកដល់ការបង្កើតតម្លៃដ៏វិសេសវិសាលនៃមូលដ្ឋានទៀតផង។
ទិដ្ឋភាពនៃទីក្រុង Hung Yen។ (រូបថត៖ diendandoanhnghiep.vn) |
ដោយមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលតំបន់ដីសណ្តរភាគខាងជើង Hung Yen ជាមូលដ្ឋានដែលមានបរិយាកាសវប្បធម៌លាតសន្ធឹងតាមដងទន្លេក្រហម ដែលតភ្ជាប់យ៉ាង
ជិតស្និទ្ធជាមួយបណ្ដាខេត្តក្រុងភាគខាងជើង។ មិនត្រឹមតែមានកេរ្តិ៍ដំណែលប្រវត្តិ
សាស្ត្រ និងវប្បធម៌ប្រហែល ២០០០ ប៉ុណ្ណោះទេ ខេត្ត Hung Yen ថែមទាំងរក្សាពិធី
បុណ្យប្រពៃណីជាង ៥០០ ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ និងទំនៀមទម្លាប់វៀតណាម រួមជាមួយនឹងភូមិរបរសិប្បកម្មប្រពៃណីរាប់រយភូមិទៀតផង។
ខ្សែផ្លូវតភ្ជាប់បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមដង ទន្លេក្រហម ដោយមានទុនវិនិយោគសរុបជិត ៩.៣០០ ពាន់លានដុង។ (រូបថត៖ diendandoanhnghiep.vn) |
ពីគុណសម្បត្តិនៃបេតិកភណ្ឌទាំងនេះ រួមជាមួយនឹងឱកាសអភិវឌ្ឍន៍ទេសចរណ៍ និងសេវាកម្មច្នៃប្រឌិត ក្រោយពីការរួមបញ្ចូលដែនរដ្ឋបាល Hung Yen បានកំណត់
យ៉ាងច្បាស់ថា ការអភិវឌ្ឍវប្បធម៌ត្រូវតែឈានទៅមុខមួយជំហាន ដើម្បីបង្កើតកម្លាំង
ចលករសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងកសាងអត្តសញ្ញាណមូលដ្ឋាននៅក្នុងសម័យ
កាលថ្មី។ ខ្សែផ្លូវតភ្ជាប់បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមដង
ទន្លេក្រហម ដោយមានទុនវិនិយោគសរុបជិត ៩.៣០០ ពាន់លានដុង ដែលទើបតែ
ចាប់ផ្ដើមសាងសង់កាលពីខែសីហាកន្លងទៅ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ខេត្ត។ លោក Tran Quoc Van លេខារងគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សា
ប្រជាជនខេត្ត Hung Yen បានសង្កត់ធ្ងន់ថា៖
“នៅពេលដែលផ្លូវតភ្ជាប់បេតិកភណ្ឌចាប់ផ្ដើមការសាងសង់ គឺគម្រោងខាងក្រៅ
ទាំងអស់ ក៏នឹងត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់និងព្រមៗគ្នាផងដែរ។ ប្រការនេះបង្កើត
លក្ខខណ្ឌសម្រាប់អាជីវកម្មបន្តអភិវឌ្ឍន៍ ហើយគម្រោងសំខាន់ៗរបស់ខេត្តនឹងបន្តត្រូវ
បានអនុវត្តន៍និងសម្ពោធ។ នេះគឺជាកម្លាំងចលករ និងជាគំនាស់សម្រាប់ការអភិវឌ្ឍ
សេដ្ឋកិច្ចសង្គមសម្រាប់ខេត្ត។ ខ្ញុំជឿជាក់ថា ខេត្ត Hung Yen នឹងសម្រេចបានអត្រា
កំណើនពីរខ្ទង់ ដូចដែលបានណែនាំដោយអគ្គលេខាបក្ស និងនាយករដ្ឋមន្ត្រី”។
ការរួមបញ្ចូលគ្នានៃខេត្ត Thai Binh និងខេត្ត Hung Yen នឹងបង្កើតលំហអភិវឌ្ឍន៍ថ្មីមួយ។ (រូបថត៖ diendandoanhnghiep.vn) |
ការបង្កើតខ្សែផ្លូវនេះជួយតភ្ជាប់លំហបេតិកភណ្ឌ ដែលជាគន្លឹះសម្រាប់ខេត្ត Hung Yen ដើម្បីនាំវប្បធម៌ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ បើកឱកាស
ថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងខ្លាំងក្លាក្នុងដំណាក់កាលខាងមុខ។
លោក Do Huu Nhan នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Hung Yen បានអះអាងថា៖
“គម្រោងកសាងផ្លូវតភ្ជាប់បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ការអភិវឌ្ឍន៍
សេដ្ឋកិច្ចតាមដងទន្លេក្រហមពី Van Giang, Khoai Chau, Kim Dong មក Hung Yen បានបង្កើតជាខ្សែតភ្ជាប់សម្រាប់សំណង់បេតិកភណ្ឌវប្បធម៌ខាងវិញ្ញាណ តាម
បណ្តោយទន្លេក្រហម រួមមាន៖ Thang Long – Pho Hien, វត្ត Tam Chuc – វត្ត Bai Dinh – វត្ត Huong។ នេះគឺជាឱកាស និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ”។
មិនត្រឹមតែឈប់នៅត្រឹមការអភិរក្សប៉ុណ្ណោះទេ ខេត្ត Hung Yen ថែមទាំងឆ្ពោះ
ទៅរកគោលដៅ «ប្រែក្លាយបេតិកភណ្ឌទៅជាទ្រព្យសម្បត្តិ» ដោយនាំវប្បធម៌ក្លាយ
ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធអភិវឌ្ឍន៍របស់ខេត្តទៀតផង។ ស្របតាមទិសដៅនោះ ខេត្ត Hung Yen បានកំណត់ការផ្លាស់ប្តូរឌីជីថលជាដំណោះ
ស្រាយរបកគំហើញ។ លោក Vu Nguyen Ly នាយករងសារមន្ទីរខេត្ត Hung Yen បានឲ្យដឹងថា៖
“ដោយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពី
របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជាតិ ខេត្ត
បានអនុវត្តន៍ឌីជីថលូបនីយកម្មដើម្បីបម្រើដល់ការងារតាំងពិព័រណ៍ ព្រមទាំងឃោស
នាដល់ប្រជាជនទាំងអស់ឱ្យយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌របស់ខេត្តHung Yen ផងដែរ។ អាស្រ័យហេតុនោះ អភិរក្សនិងផ្សព្វផ្សាយតម្លៃនៃបេតិកភណ្ឌវប្បធម៌”។
ការផ្លាស់ប្តូរឌីជីថលក៏បើកឱកាសសម្រាប់ការផ្សព្វផ្សាយផលិតផលវប្បធម៌របស់ខេត្ត Hung Yen យ៉ាងទូលំទូលាយ និងឈានដល់ទីផ្សារក្នុងស្រុកនិងអន្តរជាតិផង
ដែរ។ នៅក្នុងមហាសន្និបាតបក្ខភាគខេត្ត Hung Yen អាណត្តិ ២០២៥-២០៣០ ដែល
បានធ្វើឡើងកាលពីខែតុលាកន្លងទៅ លោក Nguyen Huu Nghia លេខាបក្ស
ខេត្ត Hung Yen បានលើកច្បាស់នូវភារកិច្ចសំខាន់ៗក្នុងដំណាក់កាលខាងមុខយ៉ាងដូច្នេះថា៖
“បន្តជំរុញការស្តារ អភិរក្ស ការពារ អភិវឌ្ឍ និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី
ដ៏ល្អប្រសើររបស់ប្រជាជាតិ តម្លៃបេតិកភណ្ឌវប្បធម៌ ជាពិសេសវប្បធម៌ Pho Hien បុរាណ ខិតខំប្រឹងប្រែងកសាងខេត្ត Hung Yen ឱ្យក្លាយជាមជ្ឈមណ្ឌលបេតិកភណ្ឌ
វប្បធម៌ដ៏វិសេសវិសាលមួយនៅតំបន់ដីសណ្តទន្លេក្រហម និងប្រទេសទាំងមូល ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ និងទាក់ទាញ។ ក្នុងពេលជាមួយគ្នានោះ ពិនិត្យ និងជ្រើសរើសបេតិកភណ្ឌវប្បធម៌រូបី និងអរូបីគំរូ ដាក់ជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីពិចារណាដាក់បញ្ចូលក្នុងបញ្ជី
បេតិកភណ្ឌវប្បធម៌ជាតិ។ អប់រំប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្រនៃមូលដ្ឋាន កសាង
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រឱ្យក្លាយជាអាសយដ្ឋានក្រហម ដើម្បីអប់រំជំនាន់ក្រោយ
អំពីប្រពៃណី និងវប្បធម៌ប្រវត្តិសាស្ត្រនៃស្រុកកំណើត ធ្វើឱ្យបេតិកភណ្ឌវប្បធម៌ក្លាយ
ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ”។
ជាមួយនឹងគុណសម្បត្តិធម្មជាតិ - ប្រវត្តិសាស្ត្រ - លំហ ក្រោយពីការរួមបញ្ចូល
គ្នា ខេត្ត Hung Yen កំពុងបង្កើតអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួនជាបណ្ដើរៗ ដោយមាន
ទាំងលក្ខណៈបុរមបុរាណ និងលក្ខណៈទំនើប; ទាំងរក្សាបាននូវដួងព្រលឹងប្រពៃណី និងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាទៅក្នុងលំហូរអភិវឌ្ឍន៍នៃតំបន់រដ្ឋធានី៕