វៀតណាម - ចំណុចលេចធ្លោនៃម្ហូបអាហារអាស៊ី

(VOVWORLD) - ពានរង្វាន់ម្ហូបអាហារពិភពលោកលើកទី ៦ ទើបតែបានប្រកាសបញ្ជីគោលដៅ នៃម្ហូបអាហារឆ្នើមបំផុតលើទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលក្នុងនោះវៀតណាម ត្រូវបានលើកតម្កើងជាគោលដៅនៃម្ហូបអាហារឈានមុខគេរបស់អាស៊ីឆ្នាំ ២០២៥។ ម្ហូបអាហារវៀតណាមគឺជាការលាយបញ្ចូលគ្នាដ៏ប្រណិតនៃរសជាតិ និងពណ៌ ដែលឆ្លុះ បញ្ចាំងពីវប្បធម៌ចម្រុះពីភាគខាងជើងទៅភាគខាងត្បូង។ តំបន់នីមួយៗ សុទ្ធតែនិទាន រឿងរ៉ាវផ្ទាល់ខ្លួនតាមរយៈម្ហូបពិសេសនីមួយៗ។

វៀតណាម - ចំណុចលេចធ្លោនៃម្ហូបអាហារអាស៊ី - ảnh 1វៀតណាមគឺជាគោលដៅឈានមុខគេនៅអាស៊ីសម្រាប់មនុស្សដែលស្រឡាញ់ម្ហូបអាហារ។ (រូបថត៖ VOV)
ចាប់ពីម្ហូបពេញនិយមរហូតដល់ម្ហូបប្រណីត ម្ហូបអាហារវៀតណាមគឺជាការបង្ហាញដ៏រស់រវើកអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងមនុស្ស។ ម្ហូបនីមួយៗគឺជារឿងរ៉ាវមួយ អំពីទឹកដី របៀបរស់នៅ និងភាពសុខដុមរមនារវាងធម្មជាតិនិងមនុស្ស។ ជាមួយនឹង គ្រឿងផ្សំស្រស់ៗ រសជាតិប្រកបដោយតុល្យភាព និងភាពចុះសម្រុងគ្នា ម្ហូបអាហារ វៀតណាមត្រូវបានកោតសរសើរកាន់តែខ្លាំង ដោយអ្នកជំនាញ ចុងភៅ និងអ្នកទេសចរអន្តរជាតិ។ លោកស្រី Duong Hai Anh អ្នកជំនាញផ្នែកម្ហូបអាហារ បាននិយាយថា៖
“ម្ហូបអាហារវៀតណាមអាចទាក់ទាញមិត្តភក្តិអន្តរជាតិផង និងធ្វើឱ្យប្រជាជន វៀតណាមស្រឡាញ់ម្ហូបអាហាររបស់ជាតិផង។ លក្ខណៈទូទៅនៃម្ហូបអាហារនៅ គ្រប់តំបន់ទាំងអស់គឺថា នៅពីក្រោយម្ហូបនីមួយៗ មានរឿងរ៉ាវ និងលក្ខណៈវប្បធម៌ ដែលទាក់ទងនឹងតម្លៃ និងលក្ខណៈពិសេសរបស់ប្រទេសជាតិ ដូច្នេះនៅពេលដែល ភ្ញៀវទេសចរមកទីនេះ ពួកគេមិនត្រឹមតែទទួលទានម្ហូបប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ កំពុងរីករាយនឹងវប្បធម៌របស់វៀតណាមទៀតផង។ ក្នុងនោះមានទាំងវប្បធម៌នៃជីវិតផងដែរ”។
វៀតណាម - ចំណុចលេចធ្លោនៃម្ហូបអាហារអាស៊ី - ảnh 2នំបញ្ចុកសាច់គោ Hue។ (រូបថត៖ VOV)
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក។ ប្រភេទអង្ករ ST២៥ របស់វៀតណាមត្រូវបានលើកតម្កើងចំនួន ៣ ដងជា «អង្ករឆ្ងាញ់បំផុតលើពិភពលោក» ក្នុងឆ្នាំ ២០១៩, ២០២៣ និង ២០២៥។ អង្ករដើរ តួនាទីយ៉ាងសំខាន់ក្នុងម្ហូបអាហារវៀតណាម។ ពីអង្ករ ប្រជាជនវៀតណាមបានច្នៃ ប្រឌិតម្ហូបជាច្រើនមុខ។ ក្រៅពីបាយ នៅមានហ្វើ នំបញ្ចុក គុយទាវ និងនំជាច្រើន ប្រភេទ។ អ្នកស្រី Kasia Klimczewska ជាភ្ញៀវទេសចរបរទេសម្នាក់ មានសេចក្តី សោមនស្សរីករាយយ៉ាងខ្លាំងនៅពេលទទួលទានម្ហូបនំបញ្ចុកវៀតណាម៖
“ក្នុងនំបញ្ចុកមួយចាន មានគ្រឿងផ្សំទាំងអស់និងរសជាតិខុសៗគ្នា។ នោះគឺ ក្លិនក្រអូបនៃស្លឹកគ្រៃ ប៉ុន្តែនៅពេលដាក់ម្ទេសចូលបន្ថែម រសជាតិនឹងកាន់តែហឹរ និងខ្លាំង។ ជាពិសេស សសៃនំបញ្ចុកតូចៗនោះ បានធ្វើឱ្យរសជាតិហឹរ និងខ្លាំង មានតុល្យភាព”។
វៀតណាម - ចំណុចលេចធ្លោនៃម្ហូបអាហារអាស៊ី - ảnh 3នំប័ុង - ម្ហូបតាមដងផ្លូវដ៏ល្បីល្បាញមួយរបស់វៀតណាម។ (រូបថត៖ VOV)
ម្ហូបអាហារវៀតណាមមានភាពសម្បូរបែប និងចម្រុះទៅតាមតំបន់។ ម្ហូបនីមួយៗ បង្កប់នូវព្រលឹងនៃអត្តសញ្ញាណវៀតណាម។ រដ្ឋធានីហាណូយទើបតែទទួលបានកិត្តិ នាមជា «ទីក្រុងនៃម្ហូបអាហារឈានមុខគេរបស់អាស៊ី»។ ម្ហូបនៅទីក្រុងហាណូយមិន ត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ ចម្រុះ និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែម្ហូបនីមួយៗក៏ជា រឿងរ៉ាវមួយទៀតផង។ កាហ្វេស៊ុតគឺជាភេសជ្ជៈពិសេសមួយប្រភេទ ដែលមានភាពល្បី ល្បាញខ្លាំងនៅលើផែនទីម្ហូបអាហារពិភពលោក។ ក្នុងពេលជាមួយគ្នានោះ អតីតរាជ ធានី ហ្វេ ត្រូវបានគេស្គាល់ថាជា «រាជធានីម្ហូបអាហារ» នៃតំបន់ភាគកណ្តាល ជាមួយ នឹងនំបញ្ចុកសាច់គោ Hue បាយលៀស និងនំពិសេសនៃទឹកដីអតីតរាជធានី។ នៅទីក្រុងហូជីមិញ ភ្ញៀវទេសចរអាចទទួលទាននំប៉័ងដ៏ឈ្ងុយឆ្ងាញ់ដែលលាយបញ្ចូល គ្នារវាងសាច់ ជី ខ្ទឹមបារាំង និងទឹកជ្រលក់ជាច្រើនប្រភេទ។ លោក Nguyen Thuong Quan អ្នកជំនាញផ្នែកម្ហូបអាហារបាននិយាយថា៖
“ម្ហូបអាហារវៀតណាមមានរបៀបធ្វើផ្សេងៗគ្នាដើម្បីឲ្យជីវិតរបស់យើងកាន់តែសម្បូរបែប ជាមួយនឹងជម្រើសកាន់តែច្រើន ហើយពេលខ្លះមានលក្ខណៈតាមរដូវកាល និងតំបន់ផងដែរ ដើម្បីឲ្យសមស្របនឹងគ្រឿងផ្សំប្រចាំស្រុក។ នោះគឺជាភាពសម្បូរបែប និងការអភិវឌ្ឍនៃម្ហូបអាហារស្រូវអង្ករ”។
វៀតណាម - ចំណុចលេចធ្លោនៃម្ហូបអាហារអាស៊ី - ảnh 4ហ្វើហាណូយគឺជាម្ហូបដ៏ល្បីល្បាញលើពិភពលោក។ (រូបថត៖ VOV)
ក្រៅពីម្ហូបលំដាប់ខ្ពស់ ម្ហូបតាមដងផ្លូវវៀតណាមក៏បង្កើតចំណាប់អារម្មណ៍យ៉ាង ខ្លាំងផងដែរ។ អ្នកលក់តាមដងផ្លូវ ផ្សារ និងផ្លូវលក់អាហារបានទាក់ទាញភ្ញៀវទេសចរ ជាមួយនឹងម្ហូបបែបជនបទ ដែលបង្ហាញពីភាពសាមញ្ញរបស់មនុស្សវៀតណាម។ លោកស្រី Duong Hai Anh អ្នកជំនាញផ្នែកម្ហូបអាហារ បាននិយាយថា៖
“អ្នកលក់តាមដងផ្លូវភាគច្រើន គឺជាអ្នកដែលបានធ្វើ និងលក់ម្ហូបនោះ អស់រយៈ ពេលច្រើនឆ្នាំមកហើយ ដែលត្រូវបានគេហៅថា អាជីពគ្រួសារ។ ពួកគេផ្តោតលើម្ហូប តែមួយមុខនោះ ដែលពួកគេមិនត្រឹមតែមានការយកចិត្តទុកដាក់ មិនត្រឹមតែមាន ការផ្ចង់អារម្មណ៍និងមានភាពស្ទាត់ជំនាញពេញមួយជីវិតប៉ុណ្ណោះទេ។ ពួកគេធ្លាប់បាន ធ្វើ ស្វែងយល់ និងសន្សំបទពិសោធន៍ដើម្បីបង្កើតឡើងមុខម្ហូបនោះ។ ពួកគេដឹងថា គួរតែធ្វើយ៉ាងណាដើម្បីឲ្យម្ហូបមានរសជាតិល្អបំផុត ពណ៌ស្អាតបំផុត និងរចនាសម្ព័ន្ធ ល្អបំផុត មុនពេលទៅដល់អ្នកទទួលទាន”។
ម្ហូបអាហារគឺជាការលាយបញ្ចូលគ្នានៃរសជាតិ ពណ៌ និងដួងព្រលឹងវៀត ណាម។ ដូច្នេះ ម្ហូបអាហារបានក្លាយជាស្ពានវប្បធម៌ ដែលរួមចំណែកដល់ការផ្សព្វ ផ្សាយរូបភាពប្រទេសវៀតណាមដ៏ច្នៃប្រឌិត និងសម្បូរទៅដោយអត្តសញ្ញាណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ