នាឆ្នាំ ២០១៨ វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ ទំនងការទូតជាមួយដៃគូជាច្រើនដូចជា៖ បារាំង អង់គ្លេស ជប៉ុន អូស្ត្រាលី ហ្វាំងឡង់ ជាដើម។ ក៏ក្នុងឆ្នាំនេះដែរ វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់អគ្គមគ្គទេសក៍ Fidel Castro នៅ តំបន់រំដោះភាគខាងត្បូងវៀតណាម (ឆ្នាំ ១៩៧៣)។

ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោកស្រី Lianys Torres Rivera

វៀតណាមគោរពបណ្ដាទំនាក់ទំនងប្រពៃណី

ឆ្នាំ ២០១៨ វៀតណាមបន្តជំរុញទំនាក់ទំនងជាមួយបណ្ដាដៃគូអាទិភាព សំខាន់ៗពិសេសគឺប្រទេសជិតខាងនានាក្នុងតំបន់និងបណ្ដាប្រទេសមិត្តភ័ក្តប្រពៃណី។ ជាពិសេសឆ្នាំ ២០១៨ ត្រូវបានចាត់ទុកជាសញ្ញាសំគាល់សំខាន់ក្នុងទំនាក់ទំនងរវាងគុយបានិងវៀតណាម។ នាឆ្នាំនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងមានដំណើរទស្សនកិច្ចនានាសំដៅរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់អគ្គមគ្គទេសក៍ Fidel Castro អតីតថ្នាក់ដឹកនាំបរទេសដំបូង នៅតំបន់រំដោះភាគខាងត្បូងវៀតណាមនាឆ្នាំ ១៩៧៣ គុយបាបានត្រៀមរៀបចំរាល់សកម្មភាពរំលឹកខួបព្រឹត្តិការណ៍មានអត្ថន័យនេះជាច្រើនជាពិសេសគឺពិធីរំលឹកខួបអនុស្សាវរីយ៍នឹងប្រារព្ធឡើងនៅរដ្ឋធានី Havana។ នៅវៀតណាមក៏ដែល នឹងប្រព្រឹត្តទៅបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍សំខាន់នេះដែរ។ ការដែល ប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍នេះក្នុងឆ្នាំ ២០១៨ នឹងរួមវិភាគទានរឹតបង្តឹងទំនាក់ទំនងប្រពៃណីល្អប្រសើរនិងជាគ្រឹះស្ថានដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីមួយ។ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោកស្រី Lianys Torres Rivera បានវាយតំលៃថា៖

«យើងពោរពេញទៅដោយសក្តានុភាពដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិ ការទ្វេភាគី។ ការបើកទូលាយទំនាក់ទំនងនេះជាភារកិច្ចសំខាន់១ ជាពិសេសលើ វិស័យវិនិយោគ។ វិនិយោគិនវៀតណាមជាច្រើននាក់បានមកដល់គុយបាដើម្បី ស្វែងរកឱកាសសហប្រតិបត្តិការ។ យើងខ្ញុំមានឧត្តមភាពលើវិស័យសុខាភិបាល ដែលវៀតណាមអាចឆ្លៀតយក។ ខ្ញុំសង្ឃឹមថា នឹងមានបន្ថែមគំរោងការណ៍ វិនិយោគថែមទៀតមិនត្រឹមតែលើវិស័យរដ្ឋ ប៉ុណ្ណោះទេ ថែមទាំង លើវិស័យឯក ជនដោយមានប្រភពទុនវិនិយោគរបស់វៀតណាម ទៀតផង។ សកម្មភាពនេះនឹង រួមវិភាគទានជំរុញខឿនសេដ្ឋកិច្ចគុយបាដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ។»

រំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតជាមួយ បណ្ដាប្រទេសលើពិភពលោក

ឆ្នាំ ២០១៨ គូសសម្គាល់រយៈពេល ៤៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀត ណាមនិងបណ្ដាដៃគូធំៗក្នុងនោះមានអង់គ្លេស បារាំង អូស្ត្រាលីនិងជប៉ុន។ សកម្មភាពរំលឹកខួបជាច្រើនត្រូវបានចាប់ផ្តើមពីដើមឆ្នាំ ២០១៨ នេះ។ តាមឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅវៀតណាម លោក Craig Chittick បានឲ្យដឹង ថា៖ វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់អូស្ត្រាលីក្នុងតំបន់ សមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក។ ប្រទេសទាំងពីរបានកសាងទំនាក់ទំនងដៃគូរឹងមាំ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ហើយទំនាក់ទំនងនេះកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ លើគ្រប់វិស័យរួមមានការផ្លាស់ប្តូរនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចសហប្រតិ បត្តិការសន្តិសុខនិងការផ្លាស់ប្តូរឆ្នៃប្រឌិត។

ឈុតសម្តែងរបាំក្នុងបុណ្យវប្បធម៌ជប៉ុននៅវៀតណាម

ចំពោះទំនាក់ទំនងវៀតណាម-បារាំង ក្នុងឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងមាន ដំណើរទស្សនកិច្ចជាន់ខ្ពស់នានា។ រដ្ឋលេខាធិការនៃរដ្ឋមន្ត្រីទទួលបន្ទុកទ្វីបអឺរ៉ុប និងការទូតបារាំង លោក Jean-Baptiste Lemoyne បានចាត់ទុកថា៖ ដំណើរ ទស្សនកិច្ចជាន់ខ្ពស់នេះបានសឲ្យឃើញនូវសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។ ក៏ក្នុងឆ្នាំនេះដែរ បារាំងនឹងអនុវត្តគំរោងការណ៍សហប្រតិបត្តិការចំនួន ៣ ដែល មានចរិតលក្ខណៈនិមត្តិរូបចំពោះវៀតណាម រួមមាន៖ គំរោងការណ៍សាលារៀន ថ្មីបារាំង-វៀតណាមនៅទីក្រុងហាណូយ គំរោងការណ៍កសាងអង្គការបារាំងនិងមណ្ឌលសុខាភិបាលបារាំងនៅទីក្រុងហូជីមញ។

ស្តីអំពីកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ វៀតណាម លោក Kunio Umeda បានឲ្យដឹងថា៖ ក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍ ធំៗនឹងត្រូវបានរៀបចំឡើងដូចជា៖ Festival ជប៉ុន-វៀតណាមនៅទីក្រុង ហូជីមិញ Festival វប្បធម៌ជប៉ុននៅទីក្រុងហាណូយ ទីក្រុង Da Nang និងទីក្រុង Hoi An ។ វាយតំលៃចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូត Kunio Umeda បានចាត់ទុកថា៖

«ប្រការដែលធ្វើឲ្យភាគីជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំងគឺថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមលៃទុកជំនឿទុកចិត្តដ៏ធំធែងសំរាប់ជប៉ុន។ ជប៉ុនមាន គោលបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យដើម្បីឆ្លើយតបនឹងជំនឿជាក់នោះ។ ជំនឿទុកចិត្តនិងការរាក់ទាក់របស់ប្រជាជនវៀតណាម ដែលលៃទុកឲ្យប្រទេសជប៉ុនហួសពីការស្មានថារបស់ខ្ញុំ។ នេះក៏ជា ប្រការដែលប្រជាពលរដ្ឋជប៉ុនកំពុងធ្វើការនៅវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងដែរ។ ដូច្នេះ យើងខ្ញុំមានគោលបំណងរួមវិភាគទានដល់ការអភិវឌ្ឍរបស់វៀតណាម។»

ប្រសិនបើនាឆ្នាំ ២០១៧ ផ្នែកការទូតវៀតណាមគូសសម្គាល់ជាមួយ ការរៀបចំឆ្នាំ APEC ប្រកបដោយជោគជ័យ នោះគឺនាឆ្នាំ ២០១៨ វៀតណាមបន្ត មានសកម្មភាពរស់រវើកជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងជាមួយដៃគូមិត្តភ័ក្តប្រពៃណីនានា។ នេះនឹងជាឱកាសងាយស្រួល ដើម្បីវៀតណាមជំរុញយ៉ាងខ្លាំងការធ្វើសមហរណកម្មអន្តរជាតិលើគ្រប់ជ្រុង ជ្រោយនិងឲ្យស៊ីជម្រៅផ្សាភ្ជាប់វៀតណាមកាន់តែស្អិតរមួតថែមទៀតជាមួយពិភព លោក៕