នៅក្នុងលិខិតអបអរសាទរ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សាយសំផន ភូមិវិហារ (Saysomphone Phomvihane) បានសម្តែងគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា ជិន ថាញ់មិន និងរដ្ឋសភាវៀតណាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម ហើយសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរនឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។
ដោយអបអរសាទរចំពោះលោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ចាវ លេជី (Zhao Leji) បានអះអាងថា នឹងរួមជាមួយប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន អនុវត្តន៍ការយោគយល់រួម យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ រួមចំណែកដល់ការកសាងសង្គមនិយមនៃប្រទេសនីមួយៗ ហើយជំរុញការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានសាអត្ថន័យយុទ្ធសាស្ត្រ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះលោកប្រធានរដ្ឋសភា ជិន ថាញ់មិន ក្នុងឱកាសដែលលោក ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦ ហើយបានសម្តែងនូវបំណង ចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា ជិន ថាញ់មិន ដើម្បីជំរុញ ធ្វើឲ្យស៊ីជម្រៅនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។
នៅក្នុងលិខិតអបអរសាទររបស់ខ្លួន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ឃួន សុដារី ក៏បានសម្តែងនូវគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ដើម្បីបន្តពូនជ្រុំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
