ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានអះអាងនូវតួនាទីក្បាលម៉ាស៊ីនរបស់តំបន់ក្នុងដំណើរការកំណើននិងអភិវឌ្ឍន៍។

APEC 2017 ក្លាយបញ្ហាប្រឈមទៅជាឱកាសនិងជំរុញកំណើន

ក៏ប៉ុន្តែក្នុងពិភពលោកមួយ កំពុងមានបំរែបំរួលហើយតំបន់អាស៊ី - ប៉ាស៊ីហ្វិកដែលកំពុងប្រឈមនឹងបញ្ហាធំ ៗ នៃជ្រុងជ្រោយទាំង៣សេដ្ឋកិច្ច-ពាណិជ្ជកម្ម សង្គម-មនុស្សជាតិនិងសន្តិសុខ- នយោបាយ។ នោះគឺជាទំនោរនៃកិច្ចការពារពាណិជ្ជកម្មដែលមាននិន្នាការកើនឡើង។ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ។ ដោយឡែកស្ថានភាពនយោបាយនិងសន្តិសុខនៅលើពិភពលោកមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការនៅក្នុង APEC ។

ដោយតួនាទីរបស់ខ្លួន APEC អាចត្រូវបានគេចាត់ទុកថាជាក្របខណ្ឌសំខាន់មួយសម្រាប់បណ្តាខឿនសេដ្ឋកិច្ចជាសមាជិកធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ហេតុដូច្នេះខ្លឹមសារនៃ APEC 2017 ត្រូវតែឆ្លុះបញ្ចាំងនូវឆន្ទៈធម្មតានៃសេដ្ឋកិច្ច ជាសមាជិកAPEC ចំនួន២១ និងជាការទទួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមទៀតផង។ លោក Nguyen Minh Vu អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ APEC 2017 បានមានប្រសាសន៍ថា៖

“រហូតមកដល់ពេលនេះ ប្រធានបទនិងអាទិភាពចំនួន៤របស់វៀតណាមបាននាំចេញក្នុងអំឡុងពេលកិច្ចប្រជុំ APEC ឆ្នាំ ២០១៧គឺ៖ "បង្កើតកម្លាំងចលករថ្មីនិងពូនជ្រុំអោយអនាគតរួម" រួមទាំងការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព។ APEC 2017 នៅឆ្នាំនេះត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយសមាជិក APEC ថាមានលក្ខណៈជាក់ស្តែងនិងជាក់លាក់។”

លោក Nguyen Minh Vu អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ APEC 2017

យោងតាមលោក Raul Salazar ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់ (SOM) នៃ APEC ប្រទេសប៉េរូ ជាប្រទេសម្ចាស់ផ្ទះរបស់ APEC ២០១៦ថា៖បណ្ដាខ្លឹមសាររបស់ APEC នៅឆ្នាំ ២០១៧ ដែលវៀតណាមបាននាំចេញគឺល្អណាស់៖

“ខ្ញុំគិតថាអាទិភាពទាំងនេះសំខាន់ណាស់។ បញ្ហាទីមួយគឺការប្រើគំនិតថ្មីនិងបច្ចេកវិទ្យាថ្មី។ ខ្ញុំគិតថាប្រទេសវៀតណាមជ្រើសរើសយកបញ្ហានេះគឺត្រឹមត្រូវណាស់ព្រោះនោះជារបៀបដែលយើងជួយអភិវឌ្ឍសង្គមឱ្យកាន់តែទូលំទូលាយ។ យើងក៏ចាត់ទុកថាការយកចិត្តទុកដាក់របស់វៀតណាមលើទីផ្សារម្ហូបអាហារគឺជាកត្តាសំខាន់សម្រាប់សេដ្ឋកិច្ចថ្មី។

APEC 2017 បង្កើនតួនាទីរបស់វៀតណាម

អស់រយៈពេលជិត ២0 ឆ្នាំមកហើយ វៀតណាមបានក្លាយជាសមាជិកសកម្មនិងប្រកបដោយការទទួលខុសត្រូវរួមចំណែកយ៉ាងសកម្មនិងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ APEC ។ បានទទួលរៀបចំលើកទី២ទៀត នេះគឺជាកិត្តិយសដែលបានរៀបចំវេទិកាដ៏សំខាន់នេះហើយអំណាចរបស់វៀតណាមគឺមានភាពខុសគ្នាទាំងស្រុង។ វៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយចំនួន១៣ក្នុងចំណោម ២១ នៃភាពជាដៃគូជាមួយបណ្តាប្រទេសជាសមាជិក APEC ។

ក្នុងអំឡុងពេលនៃការកែលម្អថ្មីៗនេះបណ្តាប្រទេសជាសមាជិក APEC តែងតែរួមដំណើរជាមួយវៀតណាម។ ក្នុងរយៈពេលដ៏សំខាន់នេះនិងនាពេលអនាគត កិច្ចសហប្រតិបត្តិការ APEC នៅតែបន្តជាកត្តាសំខាន់នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ធ្វើជាម្ចាស់ផ្ទះនៃ APEC ឆ្នាំ ២០១៧ ដើម្បីបញ្ជាក់ច្បាស់អំពីគោលនយោបាយស៊ីជំរៅនៃដំណើរធ្វើសមាហរណកម្មអន្តរជាតិនិងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងរវាងវៀតណាមនិងដៃគូនានា។ APEC ២០១៧ គឺជាឱកាសមួយសម្រាប់វៀតណាមដើម្បីផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិរូបភាពនៃប្រទេសច្នៃប្រឌិត សកម្មនិងពោពេញសក្តានុពលចំពោះមិត្តភក្តិអន្តរជាតិ៕